ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy ត្រូវបាន​តារា​សម្តែង​ម្នាក់​យក​ជើង​ញាត់​មាត់​

ភ្នំពេញ៖Peypey Dy តារា​ហ្វេ​សប៊ុក ដ៏​ល្បីល្បាញ ចូលចិត្ត​បង្កើត​វីដេអូ​ឃ្លិប​សំណើច របៀប​បាញ់ និង​លេងសម្តី ឆ្លើយឆ្លង តាមរយៈ​ទំព័រ​សង្គម​យក្ស​មួយ​នេះ បាន​ប្រាប់ឲ្យដឹង​ថា លោក ធ្លាប់​បៀម​មេជើង តារា​សម្តែង​ម្នាក់ ។​

​អ្នកលេង​បណ្តាញ​សង្គម​យក្ស ហ្វេ​សប៊ុក ជាក់​ណាស់ គ្រាន់តែ​បាន​ឭ​ឈ្មោះ Peypey Dy ពិតជា​ស្គាល់​សឹងតែ​គ្រប់​គ្នា​ទៅ​ហើយ​ថា ជា​តារា​ហ្វេ​សប៊ុក ដែល​ចូលចិត្ត​បង្កើត​វីដេអូ​ឃ្លិប​ប្លែកៗ ញ៉ាំង​ឲ្យ អ្នកលេង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ផ្ទុះសំណើច​រាល់ពេល ។ ក្រោយ​ភាពល្បីល្បាញ​លើ​បណ្តាញ​សង្គម ជាមួយ​នឹង​ភាព​ក្រ​ម៉ិច​ក្រមើម​របស់ខ្លួន បាន​ធ្វើឲ្យ Peypey Dy បោះ​សំលេង​កាន់តែ​ខ្លាំង​ឡើង និង ម្ចាស់​ផលិតកម្ម ក្នុងស្រុក​មួយ​ចំនួន​បាន​ចាប់អារម្មណ៍ ហៅ​ឲ្យ​ថត ជា MV បទ ចម្រៀង និង សម្តែង​រឿង​ទៀតផង ។​

​វត្តមាន​ក្នុង​ពិភព​សិល្បៈ ក្រៅពី​ការថត MV ឲ្យ​ផលិតកម្ម ហង្ស​មាស Peypey Dy ក៏​ចូលរួម​ថត​រឿង ឲ្យ​ផលិតកម្ម វេ​ហា ជាមួយ​នឹង​រឿង “​បេសកកម្ម​មរណៈ​” ដោយ​មាន​តារា​ចម្រៀង ម៉េង ប៊ុន​ឡូ សម្តែង​ជាមួយ​នឹង​ខ្លួន​ផង​ដែរ​។ រឿង “​បេសកកម្ម​មរណៈ​” ជា​រឿង​បែប​កំប្លែង និង​កំសត់ ដែល​ជា​សាច់រឿង​ដំបូង​របស់​ផលិតកម្ម វេ​ហា ក៏ដូចជា​ការសម្តែង​រឿង​ដំបូង របស់ Peypey Dy ផងដែរ​។

​ថ្មីៗ​នេះដែរ រឿង “​បេសកកម្ម​មរណៈ​” បាន​ចេញ​ជា​វីដេអូ Trailer របស់ខ្លួន ដោយ​មើលទៅ​ពិតជា​ធ្វើឲ្យ​អ្នកតាមដាន​សាច់រឿង និង​សង្គម​សិល្បៈ មិន​អាច​រង​ចាំ​បាន​ទៀត​ទេ ។ ក្រៅពី​ផ្ទុះសំណើច​ក្នុង​ឈុត​កំប្លែង​ជាច្រើន​ក្នុង​រឿង អ្វី​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ គឺ ឈុត មួយ​ជិះ​លើ​ទូក ខណៈ​ដែល Peypey Dy និយាយ​ថា​ឃើញ​ខ្មោច​នៅ​ចុង​ទូក ក៏​ត្រូវ​អ្នក​សម្តែង​ក្នុង​រឿង​នេះ យក​ជើង​ញាត់​មាត់​។​

​ឆ្លើយឆ្លង​តាមរយៈ​ទូរស័ព្ទ​ដៃ​ជាមួយនឹង​គេហទំព័រ ដំណឹង (www.domneng.news) នៅ​រសៀល​នេះ Peypey Dy បាន​ប្រាប់ឲ្យដឹង​ថា ” ក្នុង​ឈុត​រឿងនេះ ខ្លួន​ត្រូវ​បាន​តារា​សម្តែង​ក្នុង​រឿង​នេះ យក​ជើង​ញាត់​មាត់​ខ្លួន​មែន ហើយ​ជើង​នោះ​ដែរ​ជា​ជើង​ពិត មិនមែន​ក្លែងក្លាយ​នោះទេ ដោយ​ឲ្យ​គាត់​លាង​ជើង​ឲ្យ​ស្អាត ទើប​ខ្លួន​ហាន​បៀម​ឬ​ឲ្យ​គាត់​ញាត់​មាត់​ខ្លួន​ក្នុង​ឈុត​ដ៏​រន្ធត់​នេះ​” ។

​តែ​ទោះជា​យ៉ាងណា​សម្រាប់​សាច់រឿង​ទាំងមូល ចេញ​នៅ​ពេល​ណា នោះ Pey Pey ប្រាប់ថា​មិន​ដឹង​នោះទេ អាច​នឹង​ឆាប់ៗ​នេះ ខណៈ​ដែល គេហទំព័រ ដំណឹង មិនអាច​ទាក់ទង​សួរនាំ​ពី​ម្ចាស់​ផលិតកម្ម វេ​ហា បាន​៕
https://i1272.photobucket.com/albums/y389/domneng/3D/PeypeyDy1_zpsc7bf1153.jpg
https://i1272.photobucket.com/albums/y389/domneng/3D/PeypeyDy3_zps594a9d44.jpg
ទស្សនា​រឿង បេសកកម្ម​មរណៈ ដូចខាង​ក្រោមនេះ៖

មតិយោបល់