ព័ត៌មានជាតិ

រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ទឹកកក​បុក​រថយន្ត​តាក់​ស៊ីម៉េត្រ រង​ការខូចខាត​

​ភ្នំពេញ​៖ រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ​ដែល​បើកបរ​គោរព​ភ្លើងស្តុប​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់​ស៊ីម៉េត្រ មហា​កំផែង​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​បណ្តាលឱ្យ​រថយន្ត​តាក់ស៊ី​ខូចខាត​ផ្នែក​ខាង​មុខ កាលពី​វេលា​ម៉ោង ៨​នាទី​យប់ ថ្ងៃទី​០៣​ខែកក្កដា ឆ្នាំ​២០១៤​នៅ​ចំណុចស្តុ​បហាង​រតនា​ស្រី​ម៉ៅ តាម​បណ្តោយ​ផ្លូវ​លេខ​៥១៦ កែង​ផ្លូវ​លេខ​២៨៩ ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទឹកកក មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តា​កេវ 3A-0086​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រួរ​ម្នាក់​ទៀត​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១៦ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​នេះ​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មិន​បាន​គោរព​ភ្លើងស្តុប​ក៏​បាន​បើក​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ មហា​កំផែង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-2063 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ ២៨៩ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​បុក​គ្នា​គាប់​ជា​ប់រង​ការ​ខូច ខាត​តែ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ​។ ប្រហែលជា​១០​នាទី​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ ក៏​ធ្វើកា​សម្របសម្រួល ភាគី​ទាំងពីរ​ហើយ​ដោយ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ព្រម​ទទួលខុសត្រូវ​រាល់​ការ​ខូច​ខាត់ ដល់ ម្ចាស់​រថយន្ត​តាក់ស៊ី​ម៉ែត្រ មហា​កំផែង ព្រោះ​មិន​ចង់​វែងឆ្ងាយ ៕​
Taxi
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់