យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចុះផ្សាយឲ្យដឹងថាមន្ត្រីជាន់ខ្ពស់មួយរូប នៅស្នាក់ការកណ្តាលប៉ូលិសក្រុងហ្សាកាតា បាននិយាយកាល ពីថ្ងៃពុធថាប៉ូលិសប្រហែល ៣០០០០ នាក់ នឹងត្រូវបានគេដាក់ ពង្រាយ ដើម្បីការពារក្នុងពេលបោះ ឆ្នោតប្រធានធិបតី ដែលបានគ្រោងធ្វើនៅថ្ងៃទី៩ខែកក្កដាខាងមុខនៅក្នុងរដ្ឋធានីនេះ ។
មេបញ្ជាការជាន់ខ្ពស់លោក រីកវ៉ានតូ (Rikwanto)និងជាអ្នកនាំពាក្យការិយាល័យកណ្តាល ប៉ូលិសក្រុងហ្សាកាតា បាននិយាយថា ក្នុងកិច្ចការទាំងនេះ បានប្រគល់ឱ្យប៉ូលិសក្នុងពេលបោះឆ្នោតនាពេលខាងមុខធ្វើការបែងចែកក្នុងការការពារហិបឆ្នោត និងស្ថានីយបោះឆ្នោត ព្រមទាំងការដឹកជញ្ជូនសន្លឹក ឆ្នោតក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីយុទ្ធនាការនេះបានបញ្ចប់ ។
កាលពីព្រឹកថ្ងៃអង្គារអ្នកនាំពាក្យការិយាល័យកណ្តាលប៉ូលិស ឥណ្ឌូណេស៊ី ឧត្តមសេនីយ៍រ៉ូ នីហ្វ្រេងគី សំភី (Ronny Franky samPie) បាន និយាយថា ប៉ូលិសសរុបចំនួន៤០៨,០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខក្នុងពេលបោះឆ្នោតប្រធានាធិបតីនៅទូទាំងប្រទេស។
លោកបានបន្ថែមថា ទិន្នន័យនេះ គឺស្មើនឹងពាក់កណ្តាលនៃកងកម្លាំង ប៉ូលិសទាំងអស់របស់ប្រទេស ៕
មតិយោបល់