ព័ត៌មានជាតិ

Ronaldo ប្រេ​ស៊ីល ថា James Rodriguez នឹង​ចុះហត្ថលេខា​ជាមួយនឹង Real Madrid

កីឡាករ Ronaldo គឺ​មាន​ទំនុកចិត្ត​ថា James Rodriguez នឹង​លូតលាស់​នៅ ក្លិប​អធិរាជ​ស Real Madrid ខណៈ​ដែល ក្លិប​កំពុង​ត្រៀម​កញ្ចប់​ថវិកា នាំ​កីឡាករ​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី រូបនេះ ។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន វី​គី ចុះផ្សាយ កាលពី​ថ្ងៃ​ទី ៦ ខែ កក្កដា​នេះ​។​

​តារាបាល់ទាត់​វ័យ ២២ ឆ្នាំ ដែល​បច្ចុប្បន្ន​បាន​ស្វែងរក​គ្រាប់​បាល់ ៦ គ្រាប់ នៅលើ​ទីលាន​ប្រកួត​បាល់ទាត់​ពិភពលោក ឲ្យ​ប្រទេស​ខ្លួន ដោយ​ត្រឹម​តែ​ឈាន​ជើង​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​តែប៉ុណ្ណោះ ។​

​ក្លិប​អធិរាជ​ស Real Madrid កំពុង​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​នាំយក​កីឡាករ របស់​ក្លិប​ម៉ូ​ណាកូ សញ្ជា​តិកូ​ឡ៊ុំ​ប៊ី​រូបនេះ ដើម្បី​យក​មក​លេង​ជាមួយនឹង Ronaldo របស់​ព័រ​ទុ​ហ្គាល ដែល​បាន​ចំណាយពេល ៥ ឆ្នាំ ជាមួយនឹង​ក្លិប ។​

​អតីត​តារា​បាល់ទាត់​ប្រេ​ស៊ីល កីឡាករ Ronaldo បាន​ពន្យល់​ប្រាប់​ដល់ Marca ថា “​យើង​នឹង​បាន​មើលឃើញ​អ្វី​ដែល​កើតឡើង គ្រប់​អ្នកលេង គឺ​ផ្តោត​សំខាន់​លើ World Cup ហើយ​សេចក្តីប្រកាស​នឹង​អាច​ធ្វើទៅបាន​ក្រោយ​ចប់​ការប្រកួត​។ យើង​ជឿ​ថា​គាត់​ចុះ​កុងត្រា​ជាមួយនឹង Real Madrid ដែល​ជា​ក្លិប​ធំ​មួយ​ដ៏​អស្ចារ្យ​លើ​ពិភពលោក​”​។
​បញ្ជាក់​ផង​ដែរ​ថា ក្រុម​កូ​ឡ៊ុំ​ប៊ី ត្រូវ​បាន​ចាកចេញ​ពី World Cup នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ពី​សំណាក់​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល ដោយ​លទ្ធផល ២ – ១ ៕​
james-rodriguez

មតិយោបល់