អូស្ត្រាលី៖ យោងតាមការព័ត៌មាន BBC បានឲ្យដឹងថា មានប្តីប្រពន្ធមួយ បានប្រទះឃើញកញ្ចប់ចម្លែកមួយ ដែលមានជាប់ស្លាកយីហោរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលត្រូវបានគេសង្ស័យអាចពាក់ព័ន្ធនឹងការបាត់យន្តហោះ MH 370។
ក្រោយពីប្រទះឃើញកញ្ចប់ចម្លែកនោះ ក៏បានបញ្ជូនទៅកាន់ស្ថានីយប៉ូលិស ហើយក៏បញ្ជូនបន្តទៅកាន់មជ្ឈមណ្ឌលសម្របសម្រួលភ្នាក់ងាររួម ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងទេ ប៉ុន្តែវាជាគន្លឹះដ៏សំខាន់ថ្មីមួយសម្រាប់បង្ហាញពីទីតាំងរបស់យន្តហោះ MH370 ដែលបានបាត់ដំណឹងកាលពីថ្ងៃទៅ០៨ ខែមីនា ឆ្នាំ២០១៤ ដែលត្រូវបានគេជឿថាបានធ្លាក់នៅសមុទ្រឥណ្ឌា។
គួរបញ្ជាក់ផងដែរថា កាលពីយន្តហោះ MH 370 បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤ ក្នុងជើងហោះហើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងមនុស្ស ២៣៩នាក់៕
មតិយោបល់