ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់បើករថយន្តលឿនពេក រេចង្កូតឡើងសួនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយនារីម្នាក់ បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងសួនបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2812 បើកបរដោយនារីម្នាក់។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញនារីរូបស្រស់ម្នាក់ បើករថយន្តម៉ាកខាងលើ ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតឡើងលើសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង រងការខូចខាតកំពឹតមួយចំហៀង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់