ព័ត៌មានជាតិ

រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ឆាប​ក្បាល​រថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​មហា​កំផែង បណ្តាលឲ្យ​រង​ការខូច​ខាត​ផ្នែក​ខាង​មុខ​

​ ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​មហា​កំផែង​មួយ​គ្រឿង​ត្រូវ​រង​ការខូចខាត​ផ្នែក ខាង​មុខ​ទាំង​ស្រុង​ដោយសារ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​ឆាប​ពី​មុខ​ពេញ ទំហឹង នៅ​ចំណុច​ផ្លូវ​លេខ ៣៦០ កែង​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ ចំការមន កាលពី​វេលា​ម៉ោង ២៣ និង ២០​នាទី​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៤​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូង​ឡើយ​គេ​សង្គេត​ឃើញ មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​មហា​កំផែង​មួយគ្រឿង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក លេខ​ភ្នំពេញ 2Z-2001 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៦០ ក្នុង​ទិសដៅ​ពី​លិច ទោ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវកែង​នោះ​ស្រាប់តែ​មាន​រថយន្ត​មិន ស្គាល់​ម៉ាក មួយ​គ្រឿង​បើក​មក​ឆាប​ពីមុខ​ពេញទំហឹង​បណ្តាលឲ្យ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ត្រូវ​រង​ការ ខូចខាត ផ្នែក​ខាង​មុខ​ទាំងស្រុង​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​រួច​ទៀត ចំណែក​រថយន្ត​បង្កា​បាន​ព្យា យាម បើក​រត់គេច​ខ្លួន​ទាំង​រថយន្ត​ត្រូវ​រង​ការខូចខាត​ចំហៀង​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​ដែរ​។​

​ ​ក្រោយ​កើតហេតុ​ភាគី​រងគ្រោះ​បាន​តេ​ហៅ​គ្នីគ្នា​ឲ្យមក​ជួយ​មើល និង​ធ្វើ​ការទំនាក់ទំនង​ទៅ ខាង​រថយន្ត​ស្ទូច​ឲ្យមក​ស្ទូច​រថយន្ត​យក​ទៅ​វិញ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ តែ​បាន​ត្រឹមតែ​ជួយ​រើស​កំទេចកម្ទី​រថយន្ត​តែ ប៉ុណ្ណោះ ព្រោះ ក្រោយ​កើត​ហេតុភា្ល​មៗ​រថយន្ត​បង្ក​មិន​បាន​នៅ​ចាំ​មើល​អ្វី​នោះ​ទេ មានតែ​បន្ថែម ល្បឿន​ហើយ រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង​តែម្តង​៕
2014-07-07_104522

មតិយោបល់