ព័ត៌មានជាតិ

រថយន្ត​ពីរ​គ្រឿង​គៀប​ជាប់​គ្នា​រង​ការខូចខាត​បន្ទាប់ពី​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ស៊ី​អរ​វី បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​កូរ៉េ​ធុន​ធំ​ ​​

​រថយន្ត​ពីរ​គ្រឿង​គៀប​ជាប់​គ្នា​រង​ការខូចខាត​បន្ទាប់ពី​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ស៊ី​អរ​វី បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង ហើយ​នៅ​មិនទាន់​អស់​ចិត្ត​ក៏ បើក​ទៅ ឆាប​ពីមុខ​បន្ថែម​បណ្តាល​ឲ្យ គូទ​រថយន្ត​ស៊ី​អរ​វី​ត្រូវ​គៀប​ជាប់​ជាមួយ​នឹង​ក្បាល រថយន្ត​កូរ៉េ​រង ការខូចខាត​។

​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី វេលា​ម៉ោង ២១​និង ៤០​នាទី​យប់​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ ៣៧២ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​។​
​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូង​ឡើយ​គេ​សង្គេត​ឃើញ បុរស ម្នាក់​ស្រវឹង​បើករថយន្ត មួយគ្រឿង​ម៉ាក​ស៊ី​អរ​វី ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-1521 បើក បរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧២ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ ក៏​បាន​បុក​ពីក្រោយ​បញ្ចិ​តនឹង​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង ពណ៌​ផ្ទៃ មេឃ​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6904 បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​ជាមួយ​រថយន្ត​ស៊ី​អរ​វី​។ តែ​រថយន្ត ស៊ី​អរ​នៅ​មិនទាន់​អស់ចិត្ត ដោយសារ​ការបុក​បញ្ចិត​ពីក្រោយ​រថយន្ត​របស់​គេ​វា​តិចតួច​ពេក ហើយ ចង់​ធ្វើ​ឲ្យទៅ​ជា​ធំ ទើប​បើក​ទៅ​គៀរ​ពីមុខ​រថយន្ត​កូរ៉េ​ធុន​ធំ​ខាងលើ បណ្តាលឲ្យ​រថយន្ត​កូរ៉េ បុក ពី​ក្រោយ​គៀប​ជាប់​គ្នា​រង​ការខូចខាត​ទាំង​សង ខាង​។​

​ចំណែកឯ​ម្ចាស់​រថយន្ត​ស៊ី​អរ​វី​បើក​ខុស​បុក​គេ​ហើយ​នៅ​មិន​ព្រម​ទទួលកំហុស ថែម​ទាំង​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត កូរ៉េ​សង​ថ្លៃ​ខូចខាត​ទៀតផង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង​យក​រថយន្ត ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ទួលគោក​រង ចាំ ដោះស្រាយ​នាពេល​ក្រោយ​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​គឺ​បង្ក​ឡើយ​ដោយ​បុរស​ជា​ម្ចាស់ រថយន្ត​បើកបរ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជោគជាំ មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បានទើ​បណ្តាលឲ្យ​មាន​រឿង ហេតុ ដូចនេះ​កើតឡើង​តែម្តងទៅ​៕
2014-07-07_105721

មតិយោបល់