ព័ត៌មានជាតិ

រថយន្ត​ស៊ី​អរ​វី​បើក​បុក​បុរស​ម្នាក់​កំពុង​ដែល​កំពុងតែ​ឈរ​ស្ងៀម​វ​រងរបួស​ជើង​ខាងឆ្វេង​

បុរស​ម្នាក់​ត្រូវ​រងរបួស​ជើង​ខាងឆ្វេង និង​រងរបួស​បែក​មុខ​បែក​មាត់​បន្ទាប់​ពី​រូបគាត់ បាន​ឈរ លេង នៅ​ចំណុច​មុខ​ឱសថ​ឋាន ផាសុខភាព ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ហើយ ត្រូវ​រថយន្ត​ស៊ី​អរ​វី​មួយ គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​រេ​ចង្កូត​បើក​បុក​បញ្ចិត​ពី​ចំហៀង បណ្តាល​ឲ្យ​បុរស​រងគ្រោះ​ដួល​បោក​ផ្ទប់​ទៅ​នឹង​កង់ ពេញទំហឹង រីឯ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​បណ្តាល​ឲ្យ រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ ហើយ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​។
​ហេតុការណ៍​គ្រោះថ្នាក់ ចរាច​រណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២​និង ៤៥​នាទី​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៤​។​
​បុរសរងគ្រោះ​ខាង លើ​មាន ឈ្មោះ សេក សុភ័ក្ត្រ អាយុ​២៦​ឆ្នាំ មាន​មុខរបរ​ជា ប្រជា ការពារ ខណ្ឌចំការមន ទីកន្លែង​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​។
តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត ឃើញ ឈ្មោះ សេក សុភ័ក្ត្រ កំពុងតែ​ឈរ​ជជែក​គ្នា​ជាមួយ​អ្នកជិតខាង​ទល់មុខ​ឱសថ​ឋាន ផា​សុខ ភាព ហើយ​ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត ស៊ី​អរ​វី​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-2546 បើកបរ​ដោយ​បុសរ​ម្នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ក៏បាន រេ​ចង្កូត​ទៅបុក​បញ្ចិត​ជើង​ឆ្វេង​ឈ្មោះ សេក សុភ័ក្ត្រ បណ្តាល​ឲ្យ​បុរស​ឈ្មោះ សេក សុភ័ក្ត្រ ដួល​បោក​ផ្ទប់​ទៅ​នឹង​កង់​បី បែក​មុខ​បែក​មាត់​ហើយ​ជើង​របស់​ខ្លួន​ត្រូវ​ក្រិច​ខ្លាំង​មិន​អាច​ដើរ​រួច ចំណែក​ឯ​រថយន្ត​ស៊ី​អរ​វី នៅ​មិនទាន់​អស់​ល្បឿន​ក៏​បាន​ជ្រុល​ល្បឿន​បន្ថែម ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ជញ្ជាំង​ត្រូវ​រង​ការខូចខាត បន្តិចបន្តួច​តែប៉ុណ្ណោះ ព្រោះ​ជញ្ជាំង​មាន សភាព រឹងមាំ តែ​ចំណែក​រថយន្ត​ត្រូវ​រង​ការខូចខាត​កង់​មុខ​ផ្នែក​ខាងស្តាំ​។ ទោះបីជា​រថយន្ត​ត្រូវ​រង​ការ​ខូច ខាត​កង់​មុខ​យ៉ាងណាក៏ដោយ ក៏​បុរស​ជា​ម្ចាស់​រថយន្ត​នៅតែ​ព្យាយាម​បើក​រត់គេច​ខ្លួន តាំងពី​ចំណុច កើតហេតុ​រហូតដល់ ចំណុច​ផ្លូវ​លេខ​២២៣ ទល់មុខ​ផ្ទះ​លេខ​៦៦ ទើប​ត្រូវ​សមត្ថកិច្ច​ស្ទាក់ ចាប់បាន តែម្តងទៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​មាន​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​សាក្សី​ដែល​បាន​ឃើញ​ហេតុ ការណ៍ មក​អះអាង​ថា រថយន្ត​ខាងលើ​បាន​បុក​គេ​ហើយ​នោះ ក៏​បុរស​ជា​ម្ចាស់​រថយន្ត នៅតែ​អះ អាង ប្រាប់​សមត្ថកិច្ច​ក៏​ដូចជា​ក្រុមអ្នកកាសែត ថា​ខ្លួន​មិន​បាន​បុក​គេ​នោះទេ គឺ រថយន្ត​របស់​ខ្លួន​ត្រូវ​កិន ជាមួយនឹង​ដែកគោល តែ​ខ្លួន​ខ្ជិឈ​ប់​ទើប​សម្រេច​បើក​រថយន្ត​មក ដល់​ទី​នេះ​តែម្តង​ទៅ តែ​ហេតុ​អ្វី​បា ន​ជា​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​ចោទ​លោក​ថា បាន​បើករថយន្ត​បុក​គេ​ទៅ​វិញ​។ នេះ​ពិតជា​ទង្វើ ដែល​អសីលធ័​មមួយ ចំពោះ​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​ហើយ​មិន​ព្រម​ទទួល​។ ប្រជាពលរដ្ឋ​នៅ​ជិ ត​កន្លែង កើតហេតុ​បាន​រិះគន់ថា ជិះ​សិត​តែ​ឡាន បុក​គេ​ហើយ​សង​សំណង ទៅ​គេ​ទៅ ចប់​បាត់ ទៅ ហើយ ហេតុ​អ្វី​ចាំបាច់​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​ទៅ​វិញ​។​

ទោះជា​មាន​ការរិះគន់ ក៏​ដូចជា​មាន​សាក្សី​ឃើញ​ហេតុការណ៍​យ៉ាងណាក៏ដោយ ក៏​បុរស ខាងលើ​នៅ​តែ​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ ទើប​សមត្ថកិច្ច​សម្រេច​ដឹក​បុរសរងគ្រោះ ផ្ទាល់​ឲ្យមក​កាន់ កន្លែងកើតហេតុ ដើម្បី​ឲ្យមក​បញ្ជាក់​ប្រាប់ម្ចា​ស់ រថយន្ត​ថា គេ​ជា​អ្នក​ធ្វើ​ឬ​ក៏​មិនមែន​? រហូតដល់​មាន ការជជែក​គ្នា​រវាង​ភាគី​ខាង​រថយន្ត​បង្ក និង​បុរស​រងគ្រោះ​រួច​មក​ទើប បុរស​ជា​ម្ចាស់​រថយន្ត​បង្ក​សុខ​ចិ ត្ត​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​បុក​គេ​មែន ហើយ​ព្រម​ចេញថ្លៃ​ខូចខាត​ទាំង​ប៉ុន្មាន​ទៅខាង ភាគី​រង គ្រោះ​នៅ​កន្លែងកើតហេតុ​ភា្ល​មៗ​ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់ឲ្យ​មាន​រឿង​វែងឆ្ងាយ​បន្ត​។
2014-07-07_110315

មតិយោបល់