ព័ត៌មានជាតិ

បុរស​ជន​ជាត​ចិន​បើក​បុក​រៈរ​នាំងដែ​កពុះ​ចែក​ទ្រួ​ង​ផ្លូវ​អស់​៦​ផ្ទាំង​និង​ជ្រុកបុក​របង​រាជ្យប​ណ្ឌិ​បណ្ឌិតសភា​កម្ពុជា​

​ភ្នំពេញ​៖​បុរស​ចិន​ស្រវឹងស្រា​ជោគជាំ​ពីរ​នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​RX300​យ៉ាង​លឿន​ទៅបុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​៦​ផ្ទាំង ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ស្ទុះ​ទៅ​បុក​ទម្លុះ​របង​រាជ្យ​បណ្ឌិត សភា​កម្ពុជា តែ​សំណាងល្អ​អ្នកបើកបរ​ពុំមាន​គ្រោះថ្នាក់ ។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ៦ កក្កដា ២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន ម៉ា​សឺ​ដា តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-2861 ជិះ​ដោយ​បុរស​ពីរ​នាក់​ស្រវឹងស្រា​ជោគជាំ ដោយ​ធ្វើដំណើរ​តាម​មហាវិថី សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ដោយ​បើករថយន្ត​លឿន​ដូច​ហោះ មកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​រនាំងដែក​ពុះ ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​ស្ទុះ​ទៅ​បុក​ទម្លុះ​របង​រាជ្យ​បណ្ឌិតសភា​កម្ពុជា​កៀប​ជាប់​ទៅ​មុខ​មិន រួច តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រងរបួស​។​

​ក្រោយពេល​កើត​សុខ​អ្នកជិះ​ក្នុង​រថយន្ត​ទាំងពីរ នាក់​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕

China

មតិយោបល់