កងទ័ពវៀតណាមចំនួន ១៦នាក់ បានស្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួស ដោយឧបទ្ធវហេតុធ្លាក់ឧទ្ធម្ភាចក្រយោងធា ១គ្រឿងនៅក្នុងទីក្រុងហាណូយ។
យោងតាមមន្ត្រីវៀតណាមបានឲ្យដឹងថាឧទ្ធម្ភាចក្រយោធាបានធ្លាក់នៅព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ ២០១៤ នេះ ខណពេលដែលកំពុងហ្វឹកហាត់លោតឆ័ត្រយោង។ អត្តសញ្ញាណនៃអ្នកដែលស្លាប់ និងរងបរបួសនោះ មិនត្រូវបានបង្ហាញឲ្យដឹងឡើយ គ្រាន់តែដឹងថា ឧទ្ធម្ភាចក្រនោះផលិតឡើងនៅក្នុងប្រទេសរុស្ស៊ី មានមនុស្ស ២១នាក់ បានជិះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៨ ធ្លាប់មានករណីដូចគ្នានេះម្ដងដែរ ដោយកាលពីពេលនោះមានអ្នកស្លាប់ចំនួន ៥នាក់ ដោយរួមមានទាំងអ្នកបើកបរផងដែរ៕
មតិយោបល់