ក្លិប Hull City បានប្រកាសឲ្យដឹងថា ខ្លួនបានចុះកុងត្រាជាមួយនឹង Tom Ince រយៈពេល ២ ឆ្នាំ ដោយទិញពី ក្លិប Blackpool ។
កីឡាករវ័យ ២២ ឆ្នាំ មានឱកាសចុះហត្ថលេខាជាមួយនឹង Inter Milan និងក្លិបជាច្រើនទៀត នៅដើមរដូវកាលនេះ ប៉ុន្តែនៅទីបំផុត ត្រូវផ្លាស់មកកាន់ Hull City ។
Tom Ince បានប្រាប់ដល់គេះទំព័រក្លិបថា “ខ្ញុំបានសំឡឹងឆ្ពោះទៅមុខ ជាមួយនឹងដំណោះស្រាយដែលប្រឈមនៅ Premier League ដោយបានចូលរួមលេងជាមួយនឹងក្លិប និងមហិច្ចតាដ៏អស្ចារ្យ” ។
កីឡាករនេះបានបន្តថា ខ្លួននឹងបង្ហាញ ឲ្យឃើញថា ខ្លួនឯងមានកម្រិតលេងជាលក្ខណៈជើងឯក សម្រាប់ជំហានបន្ទាប់នៅ Premier League ។
តែទោះជាយ៉ាងណាសម្រាប់តម្លៃ កីឡាករនេះ ផ្ទេរមានទំហំទឹកប្រាក់ប៉ុន្មាន មិនត្រូវបានចេញជាសាធារណៈនៅឡើយ៕
មតិយោបល់