ព័ត៌មានជាតិ

Safari អាច​អាន​អក្សរ​ខ្មែរ​បាន​នៅលើ iOS 8

​ក្រោយពេល​ដែល Apple ប្រកាស​បង្ហាញ iOS 8 ក្រុមការងារ 4khmer iPhone បាន​បង្ហាញ​ឲ្យដឹងថា នៅលើ iOS 8 គឺ​អាច​អាន​ភាសា​ខ្មែរ ដោយឡែក​លើកលែង​តែ​កម្មវិធី Safari មួយ​ប៉ុណ្ណោះ ដែល​មិន​ទាន់​ដំណើរការ​។​

​នៅ​ថ្ងៃ​នេះ​វិញ ក្រុមការងារ 4khmer iPhone បាន​បង្ហាញ​ពី​ដំណឹង​ល្អ​មួយ​ថា នៅ​លើ​កម្មវិធី Safari គឺ​អាច​អាន​អក្សរ​ខ្មែរ​បាន ហើយ​វា​មិនមែន​ត្រឹមតែ Safari ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កម្មវិធី​ជាច្រើន​ទៀត​នៅលើ iOS 8 ទាំងអស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ iOS 8 ជា​លក្ខណៈ​សាកល្បង​ដើម្បី​ដឹង​ពី​ចំណុច​ខ្វះខាត និង​ចន្លោះប្រហោង​៕​
IOS8

មតិយោបល់