ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង រោងចាំចំការ

បាត់ដំបងៈ បុរសម្នាក់ដែលជាកូនកំព្រាឪពុកម្តាយ បានមករស់នៅជាមួយ នឹងសាច់ញាតិត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងអង្រឹង រោងនៅចាំចំការ មួយកន្លែង បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្រង់សែនជ័យ ក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីព្រឹករូបគាត់ បានដើរទៅចំការដើម្បីរកមើលបេះផ្លែត្រប់ ខណៈពេលនោះក៏ប្រទះឃើញជនរងគ្រោះ ឈ្មោះ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងអំពិល ឃុំប្រស្និត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង (ជាកូនកំព្រា ឪពុកម្តាយ) មករស់នៅជាមួយឈ្មោះ វណ្ណ ជាម្ចាស់ចំការរយៈពេល២ឆ្នាំហើយ កំពុងដេក នៅក្នុងអង្រឹង ដែលចងក្នុងរោងចាំចំការ ។

ប្រភពដដែល បានបន្តថា នៅពេលនោះគាត់ក៏បានដាស់ ប៉ុន្តែជនរងគ្រោះបែរជា រឹងស្ដូកបាត់ទៅហើយ ទើបដឹងថា ជនរងគ្រោះស្លាប់ ទើបបង្ករឲ្យមានការ​ផ្អើលឆោ​ឡោឡើង ព្រមទាំងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ឲ្យចុះមកត្រួតពិនិត្យនិងមានក្រុមគ្រូពេទ្យ មកជាមួយផងដែរ ដើម្បីធ្វើកោសល្យវិច្ច័យ បានធ្វើការសន្និដ្ឋាន ថា ជនរងគ្រោះអាចមានអាការៈខ្យល់គរ ដោយសារដេកនៅតែម្នាក់ឯង គ្មានអ្នកណាដឹង ទើបបណ្តាលឲ្យស្លាប់បែបនេះ ។ បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តស្តៅលិច ៕

ខ្យល់គខ្យល់គខ្យល់គខ្យល់គ

មតិយោបល់