ព័ត៌មានជាតិ

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត លូកហោប៉ៅថ្ងៃបុណ្យអុំទូកទី២

ភ្នំពេញ: ជនឆ្លៀតឱកាសក្នុងព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយ:ពេល២ថ្ងៃនេះឃើញថា កងកម្លាំងសមត្ថកិច្ចចម្រុះដែលប្រចាំការក្នុងព្រះរាជពិធី បានឃាត់ខ្លួនជនសង្ស័យដែលឆ្លៀតឱកាស ដូចជាលូកហោប៉ៅ និងឆក់ទ្រព្យសម្បត្តិជាប់នឹងខ្លួនរបស់ប្រជាពលរដ្ឋដែលមកទស្សនា ត្រូវបានឃាត់ខ្លួនបន្តបន្ទាប់ចំនួន១០នាក់បញ្ជូនមកឃុំខ្លួនសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញ។

នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា សម្រាប់២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនក្រុមជនសង្ស័យ ក្នុងករណីផ្សេងពីគ្នា ដែលក្នុងនោះមានស្រី៣នាក់ និងប្រុស៥នាក់ភាគច្រើនលូកហោប៉ៅ លួចកាបូបលុយ និងទូរសព្ទរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបន្ដបង្ហាញរូបថតក្រុមចោរលួច លូកហោប៉ៅ និងឆក់ ដែលបានធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មនៅតាមរាជធានី-ខេត្ត ហើយត្រូវបានតុលាការ ផ្តន្ទាទោសរួចរាល់ ប៉ុន្ដែក្រុមជនទាំងនេះខ្លះមិនបានកែប្រែខ្លួន១០០ភាគរយនោះទេ ទើបនគរបាលបង្ហាញ ដើម្បីជាការដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមជនទាំងនេះ ត្រូវបានតុលាការកាត់ទោសរួចរាល់ហើយ ប៉ុន្ដែខ្លះមិនបានធ្វើការកែប្រែខ្លួននោះទេ ហេតុនេះការបង្ហាញរូបថត ដើម្បីឲ្យប្រជាពលរដ្ឋភ្ញាក់ស្មារតី បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនហើយនេះ ជារូបថតក្រុមចោរ ដែលធ្លាប់ធ្វើសកម្មភាព ហើយត្រូវបានតុលាការកាត់ទោសរួចរាល់៕

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

សមត្ថកិច្ច​ ក្របួចក្រុមចោរដៃឆើត

មតិយោបល់