ភ្នំពេញ ៖ យុវជន៣នាក់មកលេងផ្ទះបងស្រីហើយក៏ឈានដើរលេងពេលយប់ ទៅឈប់អង្គុយលេងនៅ រង្វង់មូលវត្តភ្នំ ត្រូវជនសង្ស័យ៥នាក់ដើរមកគំរាមយកលុយអស់ ហើយគេចខ្លួនបាត់អស់។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បើតាមសម្ដីជនរងគ្រោះទាំង៣នាក់បានអោយដឹងថា ពួកគេទាំង៣នាក់ស្នាក់នៅម្ដុំជ្រោយចង្វា ហើយមកលេងផ្ទះបងស្រីនៅម្ដុំកាណាឌីយ៉ាជិតវត្តភ្នំ ហើយក៏ឈានដើរលេងទៅអង្គុយនៅសួនរង្វង់មូលវត្តភ្នំ លេង ស្រាប់តែលេខមុខជនសង្ស័យ៥នាក់ស្លៀកពាក់សុទ្ធតែអាវពណ៌ខ្មៅ បានធ្វើសកម្មភាពគំរាម ពួកគេ យកទូរស័ព្ទចំនួន២គ្រឿង មួយគ្រឿងម៉ាកសាំសុងចិន និងមួយគ្រឿងទៀតម៉ាកណូគា កាតគ្រី ម៉ូតូ ក្លែងក្លាយ១ និងលុយចំនួន៧០០ដុល្លារដែលជនរងគ្រោះទើបសន្សំបាន ។ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពរួចក៏បានគេចខ្លួនអស់ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ ហើយបាន នាំជនរងគ្រោះទៅប៉ុស្ដិ៍នគរបាលវត្តភ្នំដើម្បីធ្វើការសាកសួរ៕
មតិយោបល់