ព័ត៌មានជាតិ

ចូលមណ្ឌលកែប្រែម្តងមិនរាង! ចេញមកវិញកាប់គេទៀត ជាប់ខ្នោះបានសម្រេច

ព្រៃវែងៈ លោកអធិការស្រុកពាមជរ៍ បានប្រាប់Post Newsថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាមួយបានកើតឡើង នៅត្រង់ចំណុចវិទ្យាល័យរស្មីសាមគ្គី បណ្តាលឲ្យយុវជនម្នាក់រងរបួស។

ជនសង្ស័យឈ្មោះ សៅ សុកឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស បានប្រព្រឹត្តអំពើហិង្សា ដោយយកដាវមកកាប់ទៅលើ ជនរងគ្រោះឈ្មោះ សុខម សុខន ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យវៀតណាម។ ហើយអ្នកទាំង២ស្នាក់នៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ៍ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ចូលមណ្ឌលកែប្រែម្តងរួចមកហើយ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកពាមជរ៍ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់