កាលពីថ្ងៃអង្គារ យន្តហោះឈ្លបយកការណ៍មួយគ្រឿងរបស់ចិន បានហោះហើរពីលើទី តាំង នៃស្ថានីយ៍ខួងអណ្តូងប្រេងកាត Haiyang Shiyou-981 ដែលត្រូវបានបោះទីតាំងដោយ ប្រទេសចិន នៅក្នុងដែនទឹកវៀតណាម នេះបើតាមការឱ្យដឹងរបស់មន្ត្រីឃ្លាំមើលធនធាននេសាទ របស់វៀតណាម ។
នៅវេលាម៉ោង៧ និង១៥នាទី ដល់ម៉ោង៨ និង០៥នាទី យន្តហោះឈ្លបយកការណ៍ធុន «TU-154M » លេខ១២២៤ ចេញពីភាគីឦសានបានហោះ ហើរបួនជុំនៅពីលើតំបន់ដែលជាពួកនាវាវៀតណាមកំពុងប្រតិបត្តិការស្ថិតនៅកម្ពស់ពី២០០ ទៅ៣០០ម៉ែត្រ មុននឹងហោះចេញទៅកាន់ទិសពាយ័ព្យ។
នៅវេលាថ្ងៃ ចិនបានរក្សាទុកនាវារបស់ខ្លួនប្រមាណជា១០៦គ្រឿង ដែលក្នុងនោះមាននាវាឆ្មាំឆ្នេរ៤៦គ្រឿង នាវាដឹកជញ្ជូន១៤គ្រឿង នាវាសណ្តោង១៤ គ្រឿង នាវានេសាទ ២៧គ្រឿង និង នាវាយោធា៥គ្រឿង ដើម្បីការពារស្ថានីយ៍ខួងអណ្តូងប្រេងកាត ។
កងនាវាឃ្លាំមើលធនធាននេសាទរបស់វៀតណាម បានខិតខំប្រឹងប្រែងខិតទៅជិតស្ថានីយ៍ ខួងអណ្តូងប្រេងកាត ក្នុងចម្ងាយពី១០ ទៅ១១មីល ម៉ារាំង ដើម្បីទាមទារឱ្យចិនដកខ្លួនចេញពីដែន ទឹកវៀតណាម ។ ប៉ុន្តែពួកនាវារបស់ចិនបានបង្កើន ល្បឿនដើម្បីរុញច្រានកងនាវាវៀតណាម ។
នៅក្នុងដែននេសាទជាទម្លាប់ប្រពៃណីនៃប្រជុំកោះហួងសា (Paracel) ពួកនាវានេសាទ វៀតណាមបានបន្តដំណើរការរបស់ខ្លួនជាធម្មតា នៅលើ ផ្លូវខាងលិច-នីរតី ដែលស្ថិតនៅចម្ងាយ ប្រមាណជា៤២ ទៅ៤៥មីលម៉ារាំង ពីស្ថានីយ៍ខួងអណ្តូងប្រេងកាត ។
កងនាវានេសាទវៀតណាម ត្រូវបាន បង្កការរំខានដោយកងនាវានេសាទចិន ដែលត្រូវបានជួយគាំទ្រដោយនាវាឆ្មាំឆ្នេរមួយ គ្រឿង និងនាវាអាជ្ញាធរនេសាទ២គ្រឿង ។
ម្យ៉ាងទៀតដោយមានជំនួយពីកងនាវាឃ្លាំមើលធនធាននេសាទរបស់វៀតណាមផងនោះ ពួកនាវានេសាទវៀតណាម អាចបន្តការងារនេសាទរបស់ ខ្លួន ក្នុងលក្ខខណ្ឌធម្មតា ៕
មតិយោបល់