សៀមរាបៈ ថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១
វេលាម៉ោង៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ឺម៉ក និងម៉ូតូរ៉ឺម៉ក លើផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គជុំ ស្ថិតក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក ហុងឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខសៀមរា 1A.4410 សណ្តោងរ៉ឺម៉កក្រោយ ពណ៌ខៀវ បើកបរដោយឈ្មោះ មាន វីតា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពពួក ខេត្តសៀមរាម បើកបរទិសដៅ ពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូរ៉ឺម៉កតុកៗ ១គ្រឿងទៀត ម៉ូតូម៉ាកវីវ៉ាសុគុន ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1F.9595 សណ្តោងរ៉ឺម៉កតុកៗ ពណ៌ស បើកបរដោយឈ្មោះ នូវ រតនៈ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ មាន វីតា និងរបួសស្រាលម្នាក់ឈ្មោះ នូវ រតនៈ ខូចខាតម៉ូតូរ៉ឺម៉ក២គ្រឿងស្រាល ។
មូលហេតុ៖ ម៉ូតូរ៉ឺម៉ក ពាក់ផ្លាកលេខសៀមរា1A.4410 បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។
ហេតុការណ៍នេះ បើតាមការបំភ្លឺរបស់សាក្សី នៅកន្លែងកើតហេតុ និងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចដំបូង គឺម៉ូតូរ៉ឺម៉ក និងម៉ូតូរ៉ឺម៉ក បានបុកគ្នា ហើយជនរងគ្រោះបានខ្ទាតចូលរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាកបើកបរទិសដៅពីត្បូងទៅជើង (បើកគេចពីកន្លែងកើតហេតុ) កិនចំក្បាលបណ្តាលឲ្យស្លាប់ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងដកហូតវត្ថុតាង ពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់