ព័ត៌មានជាតិ

គ្រូបង្វឹក​ប្រេ​ស៊ីល Luiz Felipe Scolari ធ្លាក់​ពី​តំណែង​

​យោងតាម​ប្រភព​ព័ត៌មាន​វី​គី ចុះ​ផ្សាយ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​បានឲ្យដឹងថា លោក Luiz Felipe Scolari ដែល​ជា​គ្រូបង្វឹក​របស់​ប្រេ​ស៊ីល ត្រូវបាន ខាង​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេសប្រេ​ស៊ីល នឹង​មិន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​នឹង​គាត់​ឡើយ​។​

​អ្នក​យុទ្ធសាស្ត្រ​ទីលាន​វ័យ ៦៥ ឆ្នាំ ដែល​ធ្វើឲ្យ សាម​បា ប្រេ​ស៊ីល ធ្លាក់​ទៅ​រក​ចំណុច​មិនអាច​ស្តារ​មុខមាត់​រួច សម្រាប់​ការប្រកួត World Cup 2014 ដោយ​ចាញ់​អាល្លឺម៉ង់ ក្នុង​លទ្ធផល 7-1 និង ប្រកួត​ចុងក្រោយ ចាញ់​ហុ​ល្លង់ ៣ – ០ ថែម​ទៀត​នោះ ។​

​លទ្ធផល​ទាំងនេះ ជា​លទ្ធផល លើកដំបូង​របស់​ខ្លូន​ដែល​ចាញ់​នៅលើ​ទឹកដី ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ ១៩៧៥ នឹង​នាំឲ្យ​មាន​របាយការណ៍​ថា សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេសប្រេ​ស៊ីល មិន​ផ្តល់​លក្ខណ្ឌ​ថ្មី និង​កិច្ច​ព្រម​ដល់ Felipe Scolari ឡើយ​។​
​បេក្ខជន​ដែល ត្រូវ​បន្ត​តំណែង​លោក Felipe Scolari ត្រូវបាន​ដាក់​ឈ្មោះ​រួចរាល់​ហើយ ក្នុងនោះ​មាន Tite ,Muricy Ramalho និង លោក Gallo ៕​
Luiz Felipe Scolari

មតិយោបល់