ព័ត៌មានជាតិ

Samsung ផ្អាក់​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចិន ព្រោះ​រំលោភ​ពលកម្ម​កុមារ​

ក្រុមហ៊ុន Samsung បាន​និយាយថា ខ្លួន​បាន​ផ្អាក​ទំនាក់ទំនង​អាជីវកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​ចិន បន្ទាប់​ពី​រង​ការចោទប្រកាន់ថា បាន​ជួល​បុគ្គលិក​ជា​កុមារ មិន​ទាន់​គ្រប់​អាយុ​ឲ្យធ្វើ​ការងារ​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា ខ្លួន​បាន​រកឃើញ​ភស្ដុតាង​ដែល​បញ្ជាក់ថា បាន​រំលោភ​លើក​ពលកម្ម​កុមារ និង​ការជ្រើសរើស​ខុសច្បាប់​នៅក្នុង​ក្រុមហ៊ុន Dongguan Shnyang Elecronics Co ក្នុង​ប្រទេស​ចិន​។​

​កាលពី​សប្ដាហ៍​មុន Samsung បា​និយាយថា បើសិនជា​រកឃើញ​ភស្ដុតាង​ដែល​បញ្ជាក់ថា រោងចក្រ​ផ្គត់ផ្គង់​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន បាន​រំលោភ​លើ​ពលកម្ម​កុមារ​មែន​នោះ ខ្លួន​នឹង​មាន​វិធានការ​ជាបន្ទាន់​។​

​អង្គការ​ឃ្លាំមើល​ការងារ​នៅក្នុង​ប្រទេស​ចិន​បាន​និយាយថា ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​នោះ​ត្រូវបាន​ក្រុមហ៊ុន Shinyang ជួល​ឲ្យមក​ធ្វើ​ការងារច​ន្លោះ​ពី ៣​ទៅ​៦​ខែ​ដើម្បី​បង្កើត​ការងារ​ឲ្យ​គ្រប់​ទៅតាម​ការកំណត់​៕​
Samsung

មតិយោបល់