ម្ចាស់ពានរង្វាន់បាល់មាស សម្រាប់ World Cup 2014 កីឡាករ Lionel Messi បានបង្ហាញថា វាមានន័យតិចតូចណាស់ ដែលខ្លួនចាញ់អាល្លឺម៉ង់ កាលពីរាត្រីយប់មិញ។
ខ្សែប្រយុទ្ធ អាហ្សង់ទីន និង អ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បាននិយាយបន្ទាប់ពីការប្រកួតថា “យើងចង់ឈ្នះពានសម្រាប់ប្រជាជនអាហ្សង់ទីនទាំងអស់ តែយើងមិនអាចធ្វើបានសម្រេច។ យើងបានព្យាយាមអស់ហើយ តែសំណាងគ្មានតែប៉ុណ្ណោះ ហើយខ្លួនពិតជាភ័យតក់ស្លុតណាស់ ដែលមិនអាចលើកពាននោះ”។
តែទោះជាយ៉ាងណា គ្រូបង្វឹក Alejandro Sabella មានអារម្មណ៍ថា Messi គឺមានតម្លៃណាស់សម្រាប់ការប្រកួត World Cup នេះ បើទោះបីជាមិនបានលើកពានក៏ដោយនោះ៕
មតិយោបល់