ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​ទ្រី​ប៉ូ​លី​ក្នុង​ប្រទេស​លី​ប៊ី មាន​សេរីភាព​វិញ

​ក្រុម​កងជីវពល​របស់​ប្រទេសលី​ប៊ី បានប្រគល់​ព្រលាន​យន្តហោះ​របស់​ក្រុង​ទ្រី​ប៉ូ​លី ពី​ថ្ងៃ អាទិត្យ​នេះ ដោយ​បញ្ចប់​ការត្រួតត្រា​មជ្ឈមណ្ឌល​អាកាស យ៉ាងសំខាន់ រយៈពេល​៣​ឆ្នាំ​របស់​ពួកគេ នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ ។​

​លោក អា​ម៉ា​ដ ហា​ឌី​យ៉ា ( Ahmad Hadia ) អ្នកនាំពាក្យ​កងវរសេនាតូច​លី​ប៊ី Dirh បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួថា នៅ​ក្រោម​កិច្ច​ព្រម ព្រៀង​មួយ ដែល​បាន​សម្រេច​ជាមួយ​រដ្ឋាភិបាល​នោះ ពួក​យុទ្ធជន​របស់​ពួកគេ​នឹង​ប្រគល់​ព្រលានយន្តហោះ​អន្តរជាតិ ទ្រី​ប៉ូ​លី ក្នុង​រង្វង់ ២៤​ម៉ោង​ទៅ​ឱ្យ កងកម្លាំង​សន្តិសុខ​ដែល​ជា​របស់​ក្រសួង​មហាផ្ទៃ​លី​ប៊ី ។​

​លោក ហា​ឌី​យ៉ា បាន​និយាយថា ការប្រគល់​នេះ​នឹងត្រូវ​គេ​បញ្ចប់ ។ វា​មានន័យថា​ព្រលាន​យន្តហោះ​នេះ​នឹងត្រូវ​គេ​ផ្ទេរ​ទៅឱ្យ​ទីភ្នាក់ងារ​សន្តិសុខ រដ្ឋាភិបាល​ជា​ផ្លូវការ​មួយ បន្ទាប់​ពី​ការត្រួត ត្រា​ព្រលាន​យន្តហោះ​របស់​ពួក​ឧទ្ទាម​ជិត​៣​ឆ្នាំ​មក ។​

​កាលពី​ថ្ងៃ​សៅរ បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​អាល់​-​ណា​បា​អា បានបញ្ជាក់​អះអាងថា ព្រលាន​យន្តហោះ​មួយទៀត​ក្នុងស្រុក​ទ្រី​ប៉ូ​លី គឺ​ព្រលាន​យន្ត ហោះ​ម៉ា​ទី​ហ្គា ត្រូវបាន​ប្រគល់​ទៅឱ្យ​កង​យោធា​លី​ប៊ី​វិញ ដោយ​ក្រុម​សកម្មប្រយុទ្ធ​មួយ ។ អាល់​-​ណា​បា​អា បាន​និយាយថា​ពិធី​ជា​ផ្លូវការ មួយ​ត្រូវ បាន​គេ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​សៅរ ។​

​ព្រលាន​យន្តហោះ​ទាំងពីរ​នេះ ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ជីវពល មកពី​ទីក្រុង​ជីន​កាន នៅ​ភាគ​ខាងលិច ចាប់តាំងពី​ចលាចល​ឆ្នាំ​២០១១ ដែល​បាន ផ្តួលរំលំ​អតីត​មេដឹកនាំ​លី​ប៊ី លោក មួ​ម៉ារ កា​ដា​ហ្វ៊ី ។​

​ប្រភព​នានា​បាន​និយាយថា ក្រុម​ជីវពល​បានប្រគល់​ព្រលានយន្តហោះ​នេះ​ធ្វើ​ជា​កាយវិកា ដ៏​ល្អ​មួយ​ដល់​រដ្ឋាភិបាល​ថ្មី​នា​ពេលខាងមុខ ដែល​នឹង​ត្រូវ គេ​បង្កើតឡើង​បន្ទាប់​ពី​ការផ្សាយ លទ្ធផល​បោះឆ្នោត​សភា កាលពី​ខែ​កន្លងទៅ​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ ៕​
Tripoli_Airport

មតិយោបល់