ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលហូរឈាមស្រោចខ្លួន ពេលដែលរូបគេបានបង្កជម្លោះក្នុងក្លិប ហើយត្រូវសន្តិសុខក្លិប វាយនិងវត្ថុរឹងចំក្បាលពីក្រោយបណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចក្លិប យីហោ ហាយ ក្លិប តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមសំដីរបស់យុវជនខាងលើបានប្រាប់សមត្ថកិច្ចថា រូបនិងមិត្តភក្រ័ពីរនាក់ទៀតបាន ជិះមួយ គ្រឿង ចូលរាំនិងផឹកស៊ីនៅក្នុងក្លិប យីហោ ហាយ ក្លិប ដោយរូបគេបានបង្ករឿងនៅក្នុងក្លិបនេះជាមួយនិង យុវជនមួយក្រុម ហើយខណៈនោះក៏ក្រុមសន្តិសុខរបស់ក្លិប ក៏បានមកឃាត់រូបគេ រួចក៏អូសគេចេញ មកក្រៅហើយសន្តិសុខនោះក៏បានយកវត្ថុរឹងមកវាយ ក្បាលគេពីក្រោយ បណ្តាលឲ្យបែក ហូរឈាម ស្រោចខ្លួន ។ យុវជនខាងលើនេះបានបន្តទៀត គេមិនមានកំហុសអ្វីនោះទេ ហេតុអ្វី បានជាក្រុមសន្តិ សុខ ខាងលើនេះវាយគេ បែបនេះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍នៅកន្លែងភ្លាមៗនិងឲ្យយុវជនរងគ្រោះខាងលើទៅមន្ទីរពេទ្យព្យាបាលសិន ចាំមកដាក់ពាក្យប្តឹងនៅទៅប៉ុស្តិ៍នគរបាល វាលវង់ដើម្បីដោះស្រាយតាមក្រោយ៕
មតិយោបល់