ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ភេទ​ទី ៣ ថៃ​នាង Nong Poy បង្ហាញខ្លួន​ជាមួយនឹង​រថយន្ត​តម្លៃ​ជាង ៤ សែន ដុល្លារ​

​ទំព័រ Baidu កាល​ពី​ម្សិលមិញ​នេះ បាន​បង្ហោះ​រូបភាព តារា​ភេទ​ទី ៣ របស់​ថៃ ដែល​កំពុង​បោះ​សំលេង លើ​វិស័យ​សិល្បៈ​នៅ​ហុងកុង និង​ចិន ពីក្រោយ​សម្រស់​របស់​នា​ង ជាមួយនឹង​រថយន្ត​ដ៏​ទំនើប តម្លៃ រាប់សែន​ដុល្លារ​។​

​ជាមួយនឹង​រូបភាព​នាង Nong Poy ដែល​ទំព័រ​ខាងលើ បង្ហោះ​នោះ គឺ​នាង​មាន​វត្តមាន​នៅ​តាម​ផ្លូវ​ជាមួយនឹង រថយន្ត​ប្រភេទ​ស្ព័​រ Lamborghini Aventador LP700-4 ដែល​មាន​តម្លៃ $ 400,000 ដុល្លារ ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​នាង សរសើរ​មិន​ដាច់​ពី​មាត់ ។​

​ស្រី​ស្រស់​ភេទ​ទី ៣ រូបនេះ ជា​តារា​ដែល​ជោគជ័យ​បំផុត​នៅ​ថៃ បន្ទាប់ពី​នាង​បង្ហាញ​វត្តមាន​ក្នុង​រឿង “The White Storm” ជាមួយនឹង​តារា​ចិន និង​ហុងកុង ។​
​បើ​ទោះបីជា​នាង​មាន​ប្រាក់ចំណូល​ច្រើនក្តី តែ​តារា​ភេទ​ទី ៣ រូបនេះ ខុសគេ មិន​ដែល​ចូលចិត្ត​បង្ហោះ​របស់ទំនើប​លើ​ទំព័រ​ខ្លួន​ឡើយ តែ​ផ្ទុយទៅវិញ​ចូលចិត្ត​បង្ហោះ​រូប​ភាពសាមញ្ញៗ ខុស​ពី​តារា​ដ៏​ទៃ ៕​
Nong Poy
Nog Poy

មតិយោបល់