បុរសម្នាក់ដែលជាភ្នាក់ងារត្រួតពិនិត្យ សេវាសុខាភិបាលឯកជន កំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយនារីជាប្រពន្ធបង្ហោះរូបភាព ពាក់ព័ន្ធថាប្តីរបស់នាងបានប្រើអំពើហិង្សាធ្វើឲ្យរបួសរូបរាងកាយ និងផ្លូវចិត្តនោះ ។
ក្រោយពីរូបភាពនោះ ធ្លាយចេញជាសាធារណៈបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់ អារម្មណ៍យ៉ាងខ្លាំង ដោយស្តែង ការមិនពេញចិត្ត ជាមួយនិង អ្នកមានបុណ្យមានអំណាច ប្រើទង្វើរបែបនោះ ទៅលើស្ត្រីជាប្រពន្ធ។
ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា កំពូលអ្នកចែករំលែក ដោយភ្ជាប់រូបភាព និងសរសេរថា នេះជាទង្វើរប្ដីដែលមានលុយ បុណ្យ សាក់ នឹង អំណាច ហ៊ានលើកដៃវៃមនុស្សស្រី មិនមែនជាមនុស្សប្រុស ពិតប្រាកដទេ មានប្រពន្ធហើយក្បត់ចិត្តប្រពន្ធមាន ស្រីក្មេង ខាង ក្រៅជាច្រើន !!!។នេះជាសារសំរាប់ ប្អូនស្រីទាំងឡាយ មុនយកប្តីត្រូវស្វែងយល់ ចិត្តអោយច្បាស់សិនកុំឲ្យខុសដូច ខ្ញុំ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គណនីហ្វេសប៊ុកឈ្មោះ Lika Ng ដែលជាជនរងគ្រោះ ក្នុងអំពើហិង្សា បានបង្ហាញសារបកស្រាយជុំវិញ ករណី ដែលអ្នកលេងហ្វេសប៊ុក កំពុងចាប់អារម្មណ៍ ។
ម្ចាស់គណនី ខាងលើ បានសរសេរថា «សុំទោស មិត្ត ភក្តិទាំងអស់ នៅក្នុង Facebook ខ្ញុំ គ្មានបញ្ហាអីនៅក្នុងគ្រួសារទេ មកពីខ្ញុំ មានបញ្ហាជាមួយប្ដីខ្ញុំហើយ call រក មិន ចូល គាត់ ចេញ ពីផ្ទះបាត់ប៉ុន្តែ ពេលនេះពួកខ្ញុំត្រូវរូវគ្នារស់នៅជាមួយគ្នាវិញ ហើយមិនមានបញ្ហាអ្វីទេនេះមកពី ខ្ញុំស្រលាញ់ប្ដីខ្ញុំខ្លាំងពេក អរគុណ ប្រិយ មិត្តហើយដែលបានព្រួយបារម្មណ៍» ៕
មតិយោបល់