ព័ត៌មានជាតិ

ក្មេង​ស្រី​មួយ​ចំនួន​ចេះ យក​ខ្លួន បម្រើ​ផ្លូវភេទ គ្មាន​ការបង្ខំ ឬ ចាញ់បោក​ម៉ែ​យ៉ែម ?

​រំឭក​កាលពី ៩ ទៅ ១០ ឆ្នាំ មុន ពោល​គឺ​ស្ថិត​នៅក្នុង​អំឡុង​ឆ្នាំ ២០០៣ ឬ ២០០៤ កត្តា​បម្រើ​ផ្លូវភេទ ឬ លក់ខ្លួន គឺ​នៅតែ​ជា​ស្នូល ធ្វើឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់គ្រង​តំបន់​វិលមុខ ស្របពេល​ដែល​ឈ្មួញ​រកស៊ី​ផ្លូវភេទ ឬ​ទិញ​ព្រហ្ម​ចារីយ៍ ឃិបឃិត ជាមួយ​នឹង​អ្នកមាន​អំណាច ។​

​ព្រហ្ម​ចារីយ៍ ក្មេងស្រី ដែល​ជា​សិស្សសាលា ភាគច្រើន ត្រូវ​បាន​លក់​ក្នុង​ខ្ទង់​ពាន់​ដុល្លារ ដោយ​ចាប់ពី ៣០០០ ទៅ ៥០០០ ពាន​ដុល្លារ ដោយ​ក្នុង​នោះ សាមីខ្លួន ទទួលបាន​តែ ២០០០ ទៅ ៣០០០ ដុល្លារ ឬ​ទាប​ជាង​នេះ​។​ក្មេងស្រី មួយចំនួន​ឈានដល់​ការលក់ខ្លួន​ដោយសារតែ ចាញ់បោក​មិត្តភក្តិ ដោយ​ការអូសទាញ តាមរយៈ​ការ​ដើរលេង រហូតដល់​អស់​របស់​របរ​និង​ឈាន​ដល់​លក់ខ្លួន ដើម្បី​តែ ថវិការ និង របស់របរ​ទំនើប ។ ករណី​ឈានដល់​ការលក់ខ្លួន​នេះដែរ ជាដំបូង ផ្តើមចេញ​ពី​ម៉ែ​យ៉ែម ដោយ​ដាក់​មនុស្ស​ជំនិត​របស់ខ្លួន ឲ្យ​បន្លំ ចូល​ទៅ​សិក្សា និង គ្រប់​រូបភាព ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ក្មេងស្រី ដែល​ជា​គោលដៅ​ខ្លួន ព្រម​លក់​ខ្លួន ទៅឲ្យ​អ្នកមានលុយ និង​អំណាច ។​

​តែ​ទោះជា​យ៉ាងណា នោះ​វា​គឺជា​រឿង ចាស់​តែប៉ុណ្ណោះ តែ​រឿង​ថ្មី មាន​មតិ​ជាច្រើន​យល់ឃើញថា “​កុំ​មក​និយាយ​ថា ក្មេង​ស្រី​ទាំងនោះ ចាញ់បោក​គេ ខ្លួនឯង​នោះ​ទេ ដែល​ទៅ​រក​ម៉ែ​យ៉ែម ដើម្បី​លក់​ខ្លួន ឬ ប្រកាស​លក់​ខ្លួន​ដោយ​ខ្លួនឯង តាមរយៈ​អន​ឡាញ​ក៏​ថា​បាន​ដែរ ហើយ​ភាគច្រើន ក្នុង ១០ នាក់ មានតែ ម្នាក់​ទេ អាច​នឹង​ចាញ់បោក​គេ ហើយ ៩ នាក់​ទៀត ស្ម័គ្រចិត្ត​តែម្តង “​។​

​បុគ្គលិក​ស្រី​ម្នាក់ នៅ​ហាង ម៉ា​កា​លីន ដែល​ជា​ហាង​លក់​គ្រឿងសំអាង នៅ​ផ្លូវ​ហ្សា​ដេ​ហ្គោល ម្តុំ​ភោជនីយដ្ឋាន ថ្ម​ដា បានឲ្យដឹងថា “​ចំណុច​ថា​ក្មេង​ស្រី​លក់​ខ្លួន ដោយសារ​ចាញ់បោក​ម៉ែ​យ៉ែម នាង​មិន​សូវ​ជា​គាំទ្រ​នោះទេ ហេតុអ្វី​បាន​ជា​នាង​ហាន​និយាយ​បែបនេះ​? ដោយសារ​តែ​សង្គម​ឥឡូវ ជា​សង្គម​ទំនើប ស្នេហា​ក៏​ទំនើប ហើយ​ត្រូវការ​របស់​របរ​ទំនើប ហើយ​អ្វី​ទាំងអស់នេះ ផ្តើមចេញ​ពី​លុយ ដូច្នេះ ក្មេង​ស្រី​មួយ​ចំនួន​ធំ និង​លក់​ព្រហ្ម​ចារីយ៍ ឬ លក់ខ្លួន ទៅឲ្យ​អ្នកមានលុយ ដើម្បី​តែ​វា បើ​មិន​ជឿ​ទេ សាក​ស៊ើបសួរ​ខ្លួនឯង​ទៅ​ដឹង​ហើយ “​។​

​លោក ភី សុ​ភណ្ឌ បុគ្គលិក បម្រើ​ការងារ នៅ​ក្រុមហ៊ុន បារី ដាវី​ដូ​ហ្វ បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា “​លោក​ធ្លាប់​ឭ​ដែរ លើ​ករណី​ខាងលើ​ថា​ក្មេង​ស្រី​សាលា​ភាគច្រើន ប្រកប​របរ​លក់​ខ្លួន ដោយសារតែ​ការ​ភ្លើតភ្លើន​និង​សង្គម សម័យ​អ៊ី​ន​ធឺ​ណេត ។ លោក​ធ្លាប់​ឭ អ្នក​ដែល​បាន​ដេករួមរ័ក​ជាមួយនឹង នារី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សិស្សសាលា បាន​និយាយ​គ្នា​ថា ” ចំណាយ​តែ ១០០ ទៅ ២០០ បាន​រួមរ័ក​ជាមួយ​នឹង​សិស្សសាលា ស្អាត ជាង​តារា និង​តួកុន​ទៀត ទោះបី ១ ទឹកក្តី​។ ក្រុម​ដែល​ធ្លាប់​បាន​ដេក​ជាមួយនឹង សិស្ស​ស្រី​នោះ បាន​និយាយ​គ្នា​បន្ត​ថា ភាគច្រើន សិស្ស​ទាំងនោះ ដំបូង​ឡើយ​លក់ខ្លួន ព្រោះតែ​ចង់បាន ម៉ូតូ និង របស់ទំនើប ខណៈ​ដែល​ម៉ែឪ​មិន​ទិញ​ឲ្យ ក៏​ឈាន​ដល់​ការលក់ខ្លួន​តែម្តង​ដោយ​ព្យាយាម​ទាក់ទង​ទៅ​ម៉ែ​យ៉ែម ហើយ អ្នក​នាំសារ​ផ្លូវភេទ​នេះ​ទាក់ទង​ទៅ​អ្នកមាន​លុយ ឬ​អំណាច ដែល​ត្រូវការ​ក្មេងស្រី មាន​ព្រហ្ម​ចារីយ៍ ហើយ​ក្មេង​ស្រី​នោះ​អាច​ទទួលបាន​ម៉ូតូ​ទំនើប​មួយគ្រឿង ខណៈ​ម៉ែ​យ៉ែម កេងចំណេញ​លើ​នេះ​កប​ក្តោង ” ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​មាន​ច្បាប់​លើ ករណី​ជួញដូរ​ផ្លូវភេទ ច្បាប់​នេះ ហាក់​ស្ថិតក្នុង​កម្រិត​ស្រាល​នៅឡើយ ខណៈ​របរ​ជួញដូរ និង ប្រកប​ផ្លូវភេទ នៅ​បើកចំហរ តាម​បណ្តា​ហាង ធំៗ​មួយចំនួន នេះ​មិន​រាប់បញ្ចូល​លើ​ហាង​ម៉ាស្សា​តូចៗ ស្របពេល​ដែល​អាជ្ញាធរ​ទទួលបាន​សំណូក​ពី ម្ចាស់​ហាង​ទាំងនោះ​៕
Vigrin 123

មតិយោបល់