ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ជំទាស់ការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន, ខ្លាចផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី

(វ៉ាស៊ីនតោន)៖ សេតវិមាន បានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskiy ក្នុងការបង្កើតតំបន់គ្មាន ការហោះហើរ ចំពោះយន្ដហោះរុស្ស៊ី ដោយខ្លាចថាការធ្វើបែបនេះនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះ ឬត្រូវធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៊ី ហើយនេះមិនមែនជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃច័ន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី បានលើកឡើងថាការបង្កើត តំបន់គ្មានការហោះហើរណាមួយនៅក្នុងប្រទេសអ៊ុយក្រែន នឹងតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពរបស់ខ្លួនឱ្យទៅច្បាំងជាមួយរុស្ស៊ី។

នៅពេលត្រូវបានសាកសួរថាតើចុះការបង្កើតតំបន់គ្មានការហោះហើរចំពោះយន្ដហោះរុស្ស៊ី នៅក្នុងដែនអាកាសអាមេរិក អាចធ្វើទៅរូច ដែរឬទេ? លោកស្រី ជែន សាគី បានឆ្លើយថាជម្រើសនានាមាននៅលើតុរួចជាស្រេច៕

ប្រភព៖ Reuters

មតិយោបល់