ព័ត៌មានជាតិ

ពលរដ្ឋនិយាយថា ការហិនហោច ព្រៃឡង់ ដោយសារអាជ្ញាធរ និងមេព្រៃជាអ្នកបើកដៃ

ក្រចេះ ប្រជាពលរដ្ឋ នៅស្រុកព្រែកប្រសព្វ បាននិយាយតៗគ្នាថា ការបាត់បង់ព្រៃឡង់ ហិនហោចជិតអស់នេះ ក៏ដោយសារ តែអាជ្ញាធរ ស្រុកនឹងមេព្រៃជាអ្នកបើកដៃឲ្យឈ្មួញ នឹងជនជចំណាកស្រុក កាប់ទន្ទ្រាន នឹងឈូសឆាយយកដី ពីសំណាក់អ្នកមានលុយ នឹងមានអំណាច។

តាមការឲ្យដឹងពីប្រជាពរដ្នបានប្រាប់ភ្នាក់ងារ Post news ថាកាលពីថ្ងៃទី១០ ខែសីហា វេលាម៉ោង១១ នឹង៤៥នាទី នៅចំណុច បុសសឿន ភូមិត្រពាំងកកោះ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានជួបប្រទះឃើញ មានគ្រឿងចក្រចំនួន៣គ្រឿង អាប៊ុល២ អាអ៊ិច១កំពុងឈូសឆាយដីព្រៃ ដែលជាប្រភេទដីសរ ហើយជាគំរបព្រៃឡង់ ដែលមានម្ចាស់ដី ឈ្មោះឡេង នៅកំពង់ចាម នឹងម្ចាស់គ្រឿងចក្រ ឈ្មោះភគ្ភ័។ បើតាមឈ្មោះភគ្ភ័ បាននិយាយថាខ្ញុំឈូសឆាយដីនេះ ដឹងថាដីនេះខុសច្បាប់ដែរ តែខ្ញុំអាងតែដីនេះ មានក្រដាសស្នាមពីមេភូមិ ជាអ្នកចេញឲ្យម្ចាស់ដី។

បើតាមលោក នេន ប៊ុនលី ជាមេភូមិ បាននិយាយថា លោកបានចេញក្រដាស់ ឲ្យឈ្មោះឡេង ពិតមែនតែរឿងឈូសឆាយដីព្រៃនោះ ខ្ញុំមិនបានដឹងទេ បើខ្លះគេប្រាប់ តែក្រុមឈ្មោះភគ្ភ័នេះ មិនដែលប្រាប់ទេ ព្រោះគេអាងខ្នង មានអ្នកធំថ្នាក់ស្រុក នឹងនៅខេត្តចាំការពារពីក្រោយ។

ចំពោះ ឈ្មោះ ភគ្ភ័ នេះបាននិយាយថា ក្នុងមួយខែខ្ញុំបង់លុយ អស់ច្រើន ណាស់ ឲ្យសម្ថកិច្ច ស្រុកនឹងខេត្ត ម្យ៉ាងទៀត លោកចៅហ្វាយស្រុក ទើប តែហៅពួកខ្ញុំ ជាម្ចាស់គ្រឿងចក្រ ជាង២០នាក់ ទៅប្រជុំថាបើកឲ្យ ឈូស ត្រឹមតែថ្ងៃទី២០ទេ បើលើសគឺគេចាប់ហើយ។

ប្រជាពរដ្ឋបានបញ្ចាក់ថាដីតំបន់នេះ គេឈូសរាប់ពាន់ហិចតា ព្រោះគ្រឿងចក្រ ច្រើនមិនមែន មានតែរបស់ឈ្មោះ ភគ្ភ័ម្នាក់នេះទេ គឺមានរាប់សិបគ្រឿង ឯនោះ។ ចំណែកលោកសេកប៊ុនហេង អភិបាលស្រុក ព្រែកប្រសព្វ ទើបឡើង កាន់តំណែងថ្មីបាននិយាយថា លោកបានចុះទៅជាមួយ គណៈបញ្ជាការ ឯកភាពខេត្ត ម្ដងដែរ ហើយបានធ្វើការ ហាមឃាត់មិនអនុញ្ញាតិ ឲ្យឈួសឆាយ បន្តទៀតនោះទេ ហើយដោយមានការ យល់យោគខាងម្ចាស់គ្រឿងចក្រ ស្នើសុំជួសជុលគ្រឿងចក្រ ដែលខូចមិនអាច បើកចេញពីទីនោះ បានដូច្នេះទើប លោកអនុញ្ញាតិ ឲ្យរហូតដល់ថ្ងៃទី២០។ តែផ្ទុយទៅ គេសង្កេតឃើញ គ្រឿងចក្រ ទាំងនោះពុំមានការជួសជុលនោះ ឃើញតែ កំពុងឈូសដី យ៉ាងសកម្ម ក្នុងរយៈពេលនេះ។

ចំណែកលោកអឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកព្រែកប្រសព្វ នៅពេលដែល អ្នកសារព៍ត៌មាន យើងសុំការ បំភ្លឺតាមទូស័ព្ទ លោកបាន និយាយថា ចាំខ្ញុំចាត់មន្ដ្រីខ្ញុំទៅមើល រួចក៏បិតទូស័ព្ទ៕

photo_2016-08-11_09-58-09photo_2016-08-11_09-58-14photo_2016-08-11_09-58-18photo_2016-08-11_09-58-21photo_2016-08-11_09-58-25photo_2016-08-11_09-58-28photo_2016-08-11_09-58-32photo_2016-08-11_09-58-35photo_2016-08-11_09-58-38photo_2016-08-11_09-58-41

មតិយោបល់