ភ្នំពេញ ៖បុគ្គលិកក្រុមហ៊ុនប្រមាណ៨០នាក់បានចេញពីក្រុមហ៊ុនផ្នែកឌីហ្សាញមួយទាំងយប់បន្ទាប់ពី មានការប៉ះទង្គិចជាមួយថៅកែរបស់ខ្លួនបណ្ដាលអោយរងរបួស បញ្ហាបង្ខិតបង្ខំបុគ្គលិកអោយធ្វើ ការលើស ម៉ោងមិនមានប្រាក់បន្ថែម ហើយនិងថៅកែដកកាំភ្លើងគំរាមបុគ្គលិក បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខអាគារ ព្រីមៀរ អហ្វីស សិនធឺ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
បើតាមសម្ដីលោក ហែម ធា ដែលជាតំណាងក្រុមបុគ្គលិក ដែលត្រូវថៅកែវាយនិងវិទ្យុទាក់ទងបណ្ដាលអោយរងរបួសពកក្បាលបានអោយដឹង បុគ្គលិកទាំងអស់គឺមិនពេញចិត្តចំពោះទង្វើរបស់ថៅកែក្រុម ហ៊ុន ដែលបានប្រើហិង្សានិងបង្ខិតបង្ខំមកលើបុគ្គលិកអោយធ្វើការលើសម៉ោង ថែមទាំង មានកាំ ភ្លើង ទុកសំរាប់គំរាមបុគ្គលិកថែមទៀត ដោយបុគ្គលិកទាំងអស់មិនសុខចិត្តក៏បានធ្វើកូដកម្មមិនព្រមចូលធ្វើការនិងទាមទារអោយថៅកែក្រុមហ៊ុននេះចេញមុខមកធ្វើការដោះស្រាយ។
ទាក់ទិននិងបញ្ហាខាងលើនេះលោកថៅកែក្រុមហ៊ុន បានអោយដឹងថា គាត់មិនបានធ្វើអ្វី ដូចបុគ្គលិក ខាងលើចោទប្រកាន់នោះទេ ហើយរូបគាត់ក៏មិនបានដកកាំភ្លើងមកគំរាមបុគលិកទាំងអស់នោះដែរ ដោយរូបគាត់គឺមានមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃគាត់មានកាំភ្លើងសៀតនៅចង្កេះហើយក៏មិនបានដកកាំភ្លើងអ្វីនោះដែល ហើយពេលដែលមានការប្រទាញប្រទងជាមួយក្រុមបុគ្គលិកនោះគឺត្រូវក្រុមបុគ្គ លិកទាញកាំភ្លើងចេញពីចង្កេះគាត់យកទៅបាត់តែម្ដង។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការសាកសួរពីបញ្ហានិងមូលហេតុអោយច្បាស់ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងធ្វើការដោះស្រាយបញ្ហាបុគ្គលិកនិងថៅកែខាងលើនេះអោយស្របទៅតាមផ្លូវច្បាប់៕
មតិយោបល់