ព័ត៌មានជាតិ

អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនមនុស្ស៧នាក់ ពីបទឆ្លងដែនខុសច្បាប់

បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការចាប់ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ពី​បទលួចឆ្លងដែនខុសច្បាប់ យកមកធ្វើការសាកសួរ អប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើ​ឡើង​កាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

អាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា មនុស្សទាំង៧នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើទី១.ឈ្មោះយឿន វ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ឡានតាក់ស៊ី ស្នាក់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ។ ទី២.ឈ្មោះ ម៉េង ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរហៅម៉ូយដាក់ឡាន ។ ទី៣.ឈ្មោះ ជ ថន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ហៅម៉ូយដាក់ឡាន ទាំងពីរនាក់ស្នាក់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។ ទី៤.ឈ្មោះ អាង អេង ភេទប្រុស
អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ។ ទី៥.ឈ្មោះ យិម ភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ។ ទី៦.ឈ្មោះ ឆាត ធារី ភេទស្រី អាយុ៣០ឆ្នាំ​ មុខរបរកម្មករ ។ និងទី៧​.ឈ្មោះ យឿន ធា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ កម្មករ អ្នកទាំង៣នាក់ ស្នាក់នៅក្នុងភូមិអង្គរទ្រេត ឃុំដំរីពួន ស្រុកព្រៃវែង ខេត្តព្រៃវែង ។
ហើយបច្ចុប្បន្នមនុស្សទាំង ៧នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថធ្វើកិច្ចសន្យាអប់រំ ណែនាំ ដល់អ្នក​ទាំង​៧នាក់ រួចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា ៕

ឆ្លងដែនខុសច្បាប់

មតិយោបល់