ព័ត៌មានជាតិ

កូកា កូ​ឡា វិនិយោគទុន​ជាង ៨​ពាន់​លាន ក្នុង​ប្រទេស​ម៉ិក​ស៊ិក​

​ក្រុមហ៊ុន កូកា កូ​ឡា បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​ធ្វើ​ការវិនិយោគ​ទុក​បន្ថែម​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​ម៉ិក​ស៊ិកជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ ២០២០ ដើម្បី​រក្សា​ស្ថានភាព​ទីផ្សារ និង​ពង្រីក​ឲ្យ​ធំ​ជាង​មុន ខណៈ​ដែល​វា​នឹង​ក្លាយជា​ទី​ផ្សារ​ធំ​បន្ទាប់​ពី​អាមេរិក​។​

​កូកា កូ​ឡា បាន​និយាយថា ចាប់ពី​ឆ្នាំ ២០១៤ រហូតដល់​ឆ្នាំ ២០២០ ខ្លួន​នឹង​វិនិយោគ​ក្នុង​ទឹកប្រាក់ ៨,២​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ១,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
​តំណាង​ក្រុមហ៊ុន​បាន​និយាយថា ដោយសារ​តែ​សម្លឹង​ឃើញ​ទីផ្សារ​ប្រទេស​ម៉ិក​ស៊ិក មាន​ការរីកចម្រើន និង​ក្លាយជា​ទីផ្សារ​ធំ បន្ទាប់​ពី​អាមេរិក ដូច្នេះ​កូកា កូ​ឡា ត្រូវ​បណ្ដាក់​ទុន​បន្ថែម​ដើម្បី​ឲ្យ​វា​ដំណើរការ​ល្អ​៕​
coca-cola-in-coffee-town

មតិយោបល់