ប្រទេសអាល្លឺម៉ង់ ទើបតែឈ្នះពានបាល់ទាត់ពិភពលោក World Cup 2014 នៅក្នុងប្រទេសប្រស៊ីល ហើយដើម្បីអបអរសាទរ ក្រុមហ៊ុនផលិតកាស Beats ក៏បានផ្ដល់កាសត្រចៀកមាស Golden Beats Pro ដល់ក្រុមកីឡាករបាល់ទាត់អាល្លឺម៉ង់ទាំងអស់ រួមទាំងគ្រូបង្វឹកផងដែរ។
មិនត្រឹមតែផ្ដល់ជូននូវកាសប៉ុណ្ណោះទេ Beats ថែមទៀតបង្កើតនូវវីដេអូសាទរចំពោះជ័យជំនះរបស់ក្រុមអាល្លឺម៉ង់ផងដែរ ដោយនៅក្នុងវីដេអូនោះ មានតារាបង្ហាញម៉ូដ Naomi Capbell ពាក់សម្លៀកបំពាក់ និងកាស Beats មាស និយាយផ្ញើសារ អបអរ សាទរ ដល់ក្រុម អាល្លឺម៉ង់។
ទង្វើនេះត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Beats បានឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដោយប្រយោល និងចង់គេចចំណេញ។
គួរបញ្ជាក់ផងដែរថា កាលពីមុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ក្រុមហ៊ុន Beats បានបញ្ចេញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលនៅក្នុងនោះមានកីឡាករបាល់ទាត់ល្បីៗបានប្រើកាស Beats នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ ឃើញដូចនេះ ក្រុមហ៊ុន SONY បានប្ដឹងទៅកាន់ FIFA ឲ្យហាមឃាត់កីឡាករទាំងអស់ពាក់កាស Beats និងកាសផ្សេងនៅក្នុងអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ព្រោះថា SONY ជាអ្នកឧបត្ថម្ភធំ ហើយ Beats មិនបានឧបត្ថម្ភនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/Beat_zpsf350c7f2.png
https://i1272.photobucket.com/albums/y389/domneng/3%20lady/Beat1_zps679fbb8c.png
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់