ព័ត៌មានជាតិ

Microsoft ជម្រុះ​អតីត​បុគ្គលិក Nokia

​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Nokia ត្រូវ​បាន​លក់​ទៅ​ក្រុមហ៊ុន​យក្ស Microsoft ដោយ​ក្នុង​នោះ រួមមាន​ទាំង​ស្លាក​សញ្ញា រោងចក្រ និង​បុគ្គលិក​ជាច្រើន​ទៀត​ផង​។ នៅពេលនេះ ស្រាបតែ​ក្រុមហ៊ុន Microsoft ប្រកាស​កាត់បន្ថយ​បុគ្គលិក​ជា​ផ្លូវការ ដែល​បុគ្គលិក​ទាំងនោះ​ភាគ​ច្រើន​ជាង​អតីត​បុគ្គលិក Nokia តើ​ពេល​ឮ​ព័ត៌មាន​នេះ Nokia ឈឺចាប់​ទេ​?

​យោង​តាម​ការចុះផ្សាយរ​បស់ CNN បានឲ្យដឹងថា បុគ្គលិក​ប្រមាណ​ជា ១៨.០០០​នាក់​នឹង​ត្រូវ​ជម្រុះ​ចាប់ពី​ពេល​នេះ​រហូតដល់​ចុងឆ្នាំ ២០១៥ ដោយ​នៅ​ក្នុង​នោះ​ភាគច្រើន​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន Nokia ហើយ​ការ​ជម្រុះ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​ផែនការ​របស់​នាយក​ប្រតិបត្តិ​ថ្មី​របស់ Microsoft លោក Satya Nadella ក្នុង​គោលបំណង​ដើម្បី​ធ្វើឲ្យ​ក្រុមហ៊ុន​ដំណើរការល្អ​៕​
correction-microsoft-layoffs

មតិយោបល់