ព័ត៌មានជាតិ

ជិះ​ម៉ូតូ​បី​នាក់​ចេញ​មកពី​កោះ​ពេជ្រ​បើក​លឿន​ជ្រុល​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ពីក្រោយ​

​ភ្នំពេញ​៖​មនុស្ស​បី​នាក់​បាន​រងរបួស់​ធ្ងន់​និង​ស្រាល់​ខណៈដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល ចង្គួត បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​មួយគ្រឿង​ទៀត​ពីក្រោយ បណ្ដាល​អោយ​ឲ្យ​រង​ការខូចខាត កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ខ្លោង​ទ្វេ​ផ្សារ​សំណង ១២ ខាងលិច តាម​បណ្ដោយ​ផ្លូវ​លេខ​២៦១​កែវ​និង​ផ្លូវ ២៣០ ស្ថិតក្នុង​សង្កាត់​ស្ទឹង​ទឹកល្អក់​៣ ខណ្ឌ ទួល គោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​មនុស្ស បី​នាក់​ស្រី​ម្នាក់​និង​ប្រុស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រឹ​ម ធុន​សេ​១២៥ ពណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-4618 បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៣០ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ជ្រុល​ចង្កូត ទៅបុក ពីក្រោយ ម៉ូតូ​រ៉ឺម៉ក​កង់​៣​មួយ​គ្រឿង​ពណ៌ ក្រហម ពាក់​លេខ ភ្នំពេញ 1O-8775 ដែល​បើក​ដោយ​បុរស និង​រួម​ដំណើរ​ជាមួយ​ភ្ងៀវ​ប្រុស​បួន​នាក់​ទៀត បាន​ធ្វើដំណើរ​ស្របគ្នា​ជាមួយ​និង​ម៉ូតូ ហុងដា ឌ្រឹ​ម ធុន​សេ​១២៥ ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ហុងដា ឌ្រឹ​ម រង​របួសធ្ងន់​និង​ស្រាល​៣​នាក់ ហើយ​ចំណែក​អ្នកជិះ​ម៉ូតូ​មិន​មាន​រងរបួស​អ្វី​ឡើយ ។

​រី​ឯ​ចំណែក​ម៉ូតូ រ៉ឺម៉ក​កង់​៣​រង​ការ​ខូច​ខាត់​មួយ កំណាត់​ខាងក្រោយ និង ម៉ូតូ​ហុងដា ឌ្រឹ​ម ធុន​សេ​១២៥​បាន​ខ្ទិច​មួយ កំណាត់ ខាង​មុខ​ស្ទឺ​ទាំងស្រុង​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង តូ រ៉ឺម៉ក​កង់​៣ ខាងលើ ត្រូវ​សមត្ថ​កច្ច​បាន​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ទួលគោក រ​ង់ ចាំ​ធ្វើការ​ដោះ​ស្រា យ​តាម​ផ្លូវច្បាប់​៕

2014-07-21_101656

មតិយោបល់