ព័ត៌មានជាតិ

រថយន្ត​តា​កូម៉ា​អ្នកបើក​ស្រវឹងធ្លាក់ភ្នែ​ក​បុក​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ពេញទំហឹង​ស្លាប់​មនុស្ស​៣​នាក់​យ៉ាង​អានោចអាធ័ម

​ភ្នំពេញ ៖ យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អានោចអាធ័ម បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​រវាង​រថ​យន្ត​តាកូ​ម៉ាពណ៌​ទឹកប្រាក់​មួយគ្រឿ​ង​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើក​បុក​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​៣​នាក់​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​យប់ ថ្ងៃទី ២០ កក្កដា ២០១៤​នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៣​នាក់​នៅ​ឡើយ​ទេ​គ្រាន់តែ​ដឹងថា​ជនរងគ្រោះ​ទាំង​៣​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​ប៉ុណ្ណោះ​។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-7453 ដែល​ជិះ​ដោយ​បុរស​៣​នាក់ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ចំណុច​កើតហេតុ ម៉ូតូ​ក៏​បាន​បើក​វ៉ា រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​នៅ​ពី​មុខ​ទើប ជ្រុល​ទៅ​បុក​រថយន្ត​តា​កូម៉ា ពណ៌​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-9037 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ដែល​ធ្វើដំណើរ (​បញ្ច្រាសទិស​គ្នា​)​ចំ​ពីមុខ ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ នឹង​ម៉ូតូ​កៀប​ជាប់​ពីក្រោម​រថយន្ត ហើយ​ត្រួវ​រថយន្ត​អូស​ជាង​១០ ម៉ែត្រ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម់ៗ ចំណែក​អ្នករួមដំណើរ​២​នាក់​ទៀត​បាន​ផ្លោង​ខ្ទាត​ទៅ​បោក​នឹង​ថ្នល់​បាក់ក ស្លាប់​មួយ​រំពេច​ផងដែរ ។

​ឃើញ​ដូច​នោះ​បុរស​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​តា​កូម៉ា​បង្កហេតុ​ខាងលើ​បាន​បើក​ទ្វារ​ចុះ​ពី​លើ​រថយន្ត​បំរុង​រត់​គេច​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​នាំគ្នា​ឡោមព័​ន្ឋចាប់​វាយ​ម្នាក់​១​ដៃ​១​ជើង​ស្ទើរ​ស្លាប់​កុំ​តែ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ធ្វើការ​អត្ត​រាគ​មន៍​ហើយ​ធ្វើការ​រំដោះ​ចេញពី​កន្លែងកើតហេតុ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប់​ទាន់​កុំ​អី​ប្រហែលជា​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ទៅ​តាម​ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ហើយ​មើលទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​កំពង់ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ចរាចរ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ឈប់​រថយន្ត​នៅ​កណ្តាលផ្លូវ​ដើម្បី​មើល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នោះ​ក៏​មាន​យុវជន​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើក​ម៉ូតូឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស RX 300 ពណ៌​ស​នោះ​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ទៀត​ទៅ​។ ចំណែក​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់​ទុក្ខ​នៅក្នុង​វត្ត​ពោធិចិនតុង រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
Crash

មតិយោបល់