ក្រុមហ៊ុនផលិតរថយន្តយក្ស General Motors Co (GM) បានប្រាប់ទៅកាន់តំណាងចែកចាយរបស់ខ្លួនទាំងអស់ឲ្យផ្អាកការលក់រថយន្តម៉ូដែល Cadillac ពីព្រោះថា ក្រុមហ៊ុននៅមិនទាន់បានធ្វើការផ្លាស់ប្ដូរនូវដុំសម្រាប់បបញ្ឆេះរថយន្ត (ប្រអប់ដេ)។
ក្រុមហ៊ុន GM បានបញ្ជាក់ថា រថយន្តម៉ូដែល 2014 Cadillac CTS គឺត្រូវបានគេរកឃើញថា បានកើតមាននូវបញ្ហាខាងលើ ហើយក្រុមហ៊ុនមិនទាន់បានផ្លាស់ប្ដូរ ដូច្នេះហើយគ្រប់តំណាងចែកចាយទាំងអស់ត្រូវតែផ្អាកការលក់មួយរយៈសិន។ ការខូចប្រអប់ដេនេះ ត្រូវបានអ្នកបច្ចេកទេសបញ្ជាក់ថា ពេលចាកសោរ ហើយចុចប៊ូតុង Start វាមិនដំណើរការ។
គួរបញ្ជាក់ផងដែរថា សេចក្ដីប្រកាសឲ្យផ្អាកការលក់រថយន្តខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ ២០១៤ ប៉ុន្តែមិនបញ្ជាក់ថា ការផ្អាកនេះនឹងត្រូវធ្វើដល់ពេលណានោះទេ៕
មតិយោបល់