ព័ត៌មានជាតិ

N​O​C​​C​:​បើ​ក​វ​គ្គគ្រូប​ង្វឹក​កី​ឡា​ទ្រី​យ៉ា​ត្លុង​ជា​លើ​ក​ដំ​​បូ​​ង​

វគ្គ​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​ដែល​ជា​កីឡា​មួយ​ប្រភេទ​រួម​បញ្ចូល​គ្នា​នូវ​វិញ្ញាសា​ចំនួន​៣​បញ្ចូល​គ្នា​នោះ​បាន​បើក​ជា​លើកដំបូង​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា នាទី​ស្នាក់​​ការ​គណ​:​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ។​

​វគ្គ​សិក្សា​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​(Olympic Sodarity) បង្ហាត់​ដោយ​គ្រូ​មក​ពី​អាហ្វ្រិក​ខាងត្បូង​គឺ លោក STUDER FRANZ មាន​រយៈពេល​១០​ថ្ងៃ​។​
​ក្នុង​វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​ចំនួន​២៥​នាក់​ក្នុងនោះ​៨​នាក់​ជា​ស្ត្រី​មក​ពី​១២​អង្គភាព ដែល​ខ្លះ​ជា​គ្រូ​កីឡា​អត្តពលកម្ម គ្រូ​ហែល​ទឹក គ្រូ​ប្រណាំង​កង់ ជា​មន្ត្រី​កីឡា កីឡាករ​-​កីឡាការិនី​បាន​ចូលរួម​ក្នុង​វគ្ក សិក្សា​ដ៏​សំខាន់​នេះ ។​

​ឯកឧត្តម វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​សិក្សា​នេះ ។​
ឯកឧត្តម បញ្ជាក់​ថា​កីឡា​ទ្រី​យ៉ា​ត្លុង​ត្រូវការ​អត្ត​ពលិកមា​ន​លក្ខណៈសម្បត្តិ​ខាង​ហែល​ទឹក ប្រណាំង​កង់ និង រត់ ។​នៅ​កម្ពុជា​នៅ​មិនទាន់ មាន​កីឡាករ​កីឡាការិនី​ប្រភេទ​កីឡា​នេះ​ទេ ក្រោយពី​ទទួល​វគ្គ​នេះ​ហើយ​ឯកឧត្តម សំណូមពរ​ឲ្យ​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​រក​កីឡាករ កីឡា ការិនី ដោយឡែក​សម្រាប់​កីឡា​នេះ​ព្រោះ​មាន​គម្រោង​បញ្ជូន​កីឡា​នេះ​ទៅ SEA Games លើក​ទី​២៨​នៅ​សឹង្ហ​បូរី​នា​ឆ្នាំ​២០១៥​ផងដែរ ។​

ដោយឡែក​លោក STUDER FRANZ ជំនាញការ​កីឡា​ទ្រី​យ៉ា​ត្លុង​ប្រសាសន៍ថា​លោក​នឹង​ព្យាយាម​ផ្ទេរ​នូវ​ចំណេះដឹង​ដែល​លោក​មាន ព្រមទាំង​បទពិសោធន៍​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​វគ្គ​នេះ ។​លោក​បន្ត​ថា​សិក្ខាកាម​ត្រូវតែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ហើយ​ខំ​សិក្សា ។​

គួរបញ្ជាក់​ថា​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ផ្លូវការ​គឺ​ហែល​ទឹក​១.៥០០​ម៉ែត្រ​ប្រណាំង​កង់​៤០​គីឡូម៉ែត្រ និង រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ៕
10566368_900770229937740_1313877894_n

មតិយោបល់