នាង Shannon Gues Richardson អាយុ៣៦ឆ្នាំមកពីទីក្រុងTexas អាមេរិកត្រូវបានកាត់ទោសជាប់ពន្ធនាគា១៨ឆ្នាំពីបតប្រើប្រាស់ជាតិជីវសាស្ត្រ ពេលផ្ញើលិខិតបង្កប់ជាតិពុល Ricin ទៅឲ្យប្រធានាធិបតីអូបាម៉ា។ក្រោយពេលចេញពីគុកនាងក៏ត្រូវបានតាមដានរយៈពេល៥ឆ្នាំទៀតហើយត្រូវសងសំណងជាទឹកប្រាក់៣៦៧ពាន់ដុល្លារ។ នាងRichardson ត្រូវចាប់ខ្លួនកាលពីខែមិថុនាក្រោយពេលផ្ញើលិខិតបង្កប់ជាតិពុល រីស៊ីនទៅឲ្យអូបាម៉ា។ មកទល់ពេលនេះសារធាតុពុលរីស៊ីន មិនទាន់មានថ្នាំទប់ស្កាត់នៅឡើយ។
ជនល្មើសខាងលើបានទិញសារធាតុសម្រាប់ផលិតរីស៊ីនអំឡុងខែមេសានិងឧសភា មុនពេលដាក់ចូលក្នុងសំបុត្រផ្ញើទៅឲ្យអូបាម៉ា និងមន្ត្រី៣រូបសំខានៗទៀតកាលពីថ្ងៃទី២០ខែឧសភា។ នៅថ្ងៃទី៣០ខែឧសភានាង Richardson បានទៅកាន់ទីក្រុង Shreveport រដ្ឋ Louisiana ហើយនិយាយទៅកាន់ប៉ូលិសថាប្តីរបស់នាងជាអ្នកផ្ញើលិខិតនោះ។ ក្នុងលិខិតដែលនាងRichardson ផ្ញើទៅកាន់អូបាម៉ាបានសសេថា”លោកត្រូវតែដើរឆ្លងកាត់សាកសពរបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំជាមុនសិនទើបអាចដកហូតកាំំភ្លើងពីខ្ញុំបាន”។
អ្នកណាម្នាក់ចង់ចូលផ្ទះខ្ញុំយកកំភ្លើងគឺត្រូវទទួលមួយគ្រាប់នៅកណ្តាលមុខ។ នាង Richardson ជាតារាសម្តែង មិនស៊ូវមានឈ្មោះល្បីនោះឡើយនាងបានសម្តែងជាតួមិនសំខាន់មួយនៅក្នុងខ្សែភាពយន្ត The walking Dead។ ការដែលនាងផ្ញើលិខិតបង្កប់ជាតិពុលក្នុងពេលដែលអាមេរិកកំពុងជំរុញអនុម័តច្បាប់ទប់ស្កាត់ការប្រើប្រាស់កំភ្លើងនៅអាមេរិក ដោយសារតែមានការបាញ់ប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើនពិសេសគឺកុមារ ដែលកំពុងសិក្សានៅឯសាលាបឋមសិក្សាសាន់ឌីហុក ។
ពលរដ្ឋអាមេរិកភាគច្រើនបានប្រើប្រាស់កាំភ្លើងឬរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួន ។ ការប្រើប្រាស់កាំភ្លើងរបស់ពលរដ្ឋអាមេរិកមានតាំងពីយូណាស់មកហើយបានក្លាយទៅជាប្រពៃណី របស់ពលរដ្ឋអាមេរិក មានតាំងពីមុន អាមេរិកបង្កើតទឹកដីមកម្លេះ។ ទាំងនោះហើយបានជាពលរដ្ឋអាមេរិកប្រឆាំងនិងគម្រោងដកហូតកាំភ្លើងពីពលរដ្ឋ៕
មតិយោបល់