ព័ត៌មានជាតិ

ក្មេងប្រុស ១១ ឆ្នាំ​បាន​ក្លាយទៅជា​គ្រូ​ព្យាបាល​ខាង​ញ្ញាណ​ដ៏​ល្បី ក្រោយពី​ព្យាបាល​ភ្នែក​ឪពុក​របស់​ខ្លួន​ឲ្យ​ភ្លឺ​ឡើងវិញ​

​អាហ្វ្រិក​៖ ក្មេងប្រុស​វ័យ ១១ ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ក្លាយទៅជា​គ្រូ​ព្យាបាល​ខាង​ញ្ញាណ​ដ៏​ល្បី​មួយ​រូប និង​មាន​មនុស្ស​ជាច្រើន​កំពុងតែ​រត់​រក​គាត់​ឲ្យជួយ​។​

​តាម​ប្រភព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹងថា ឪ​សថ​ដែល​គាត់​ប្រើ​ជាក់ស្តែង ពាក់ព័ន្ធ​ខាង​ញ្ញាណ​ដែល​មាន​អនុភាព​ខ្លាំង​បំផុត​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ជីវិត​មិន​អាច​ចេះ​តែ​ជួយ​បាន​គ្រប់​គ្នា​នោះទេ ដូច​ជា​ម្តាយ​របស់​គ្រូ​ក្មេង Thobelani Ntaka ដែល​ជា​គ្រូ​វ័យក្មេង​រូបនេះ បាន​ស្លាប់ នៅពេល​ដែល​គាត់​មាន​អាយុ ១៨ ខែ​។​

​ឪពុក​ពិការ​ភ្នែក​ដែល​មានឈ្មោះ​ថា Vusumuzi Ntaka វ័យ ៤៥ ឆ្នាំ បានឲ្យដឹងថា កូនប្រុស​របស់​គាត់ បាន​មើល​ថែរក្សា​ខ្លួនឯង និង​រូប​គាត់​ផ្ទាល់​តាំងពី​គេ​មាន​អាយុ ៤ ឆ្នាំ​មក​ម្ល៉េះ​។ លោក​បាន​បន្តទៀតថា (​គាត់​បាន​ពិការភ្នែក​តាំងពី​ឆ្នាំ ២០០៧ ហើយ​ត្រូវ​ពឹងផ្អែក​ទៅ​គាត់​កូនប្រុស​របស់​ខ្លួន​នាំ​ទៅ​មន្ទី​ពេទ្យ​)​។

​នៅ​ឆ្នាំ ២០១០ គ្រូ​តូច​នេះ​បាន​បាត់​ខ្លួន​រយៈពេល ៣ ថ្ងៃ តែ​សំណាងល្អ​គាត់​ត្រូវបាន​គេ​រកឃើញ​នៅ​ក្បែរ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង Durban ។ ក្រោយមក​ឪពុក​ក្មេងប្រុស​រូបនោះ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈពេលដែល​គាត់​បាន​ប្រាប់ថា នៅតាម​ឆ្នេរសមុទ្រ​គាត់​ទទួលបាន​វិធី​ព្យាបាល​ជំងឺ​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត ប៉ុន្តែ​គាត់​គិត​ថា​នេះ​គ្រាន់តែ​ជា​សំដី​របស់​កូនក្មេង​តែប៉ុណ្ណោះ​។ តែ​ក្រោយមក​អ្វីៗ​បាន​ប្រែ​ក្លាយទៅជា​ការពិត ដោយ​ក្មេង​ប្រុស​រូបនោះ​ប៉ះ​ភ្នែក​របស់​គាត់ ហើយ​ធ្វើឲ្យ​គាត់​អាច​មើលឃើញ​ឡើងវិញ​បន្តិច​ម្តងៗ​។
​ក្រោយមក​ក្មេង​ប្រុស​រូបនោះ​តែងតែ​ទទួល​ទូរស័ព្ទ​ជាង ១០០ នាក់​ក្នុង​មួយថ្ងៃ ពី​មនុស្ស​ដែល​សុំ​ឲ្យ​គាត់​ទទួល​សេវា​ព្យាបាល​នេះ​។​

​ក្មេងប្រុស​រូប​នោះ​ផ្ទាល់​បាន​និយាយថា (​ខ្ញុំ​មិន​អាច​រក្សាទុក​នូវ​ផ្លូវចិត្ត​របស់​អ្នក​ទាំងអស់​គ្នា​បានទេ​) ការព្យាបាល​ផ្នែក​ញ្ញាណ​មួយចំនួន​អាច​គំរាមកំហែង​ដល់​ខ្ញុំ​។ អ្នក​ផ្សេង​ទៀត​បាន​សុំ​ខ្ញុំ​ឲ្យធ្វើ​ការ​ឲ្យ​ពួកគេ ប៉ុន្តែ​ខ្ញុំ​បដិសេធ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ក្មេងប្រុស​ម្នាក់​នេះ​បាន​និយាយថា លោក​នឹង​បាន​ធ្វើឲ្យ​ប្រាដ​កថា គ្មាន​អ្វី​មក​ប៉ះពាល់​ក្នុង​ការសិក្សា​របស់​គាត់​ទេ ដោយសារតែ​គាត់​ចង់​សាកល្បង​ធ្វើការ​ព្យាបាល​នេះ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​៕​
14057374001

មតិយោបល់