ព័ត៌មានជាតិ

ក្រុម​ទាហាន​ផ្តាច់​ទឹកដី​និយម​អ៊ុយ​ក្រែន​ផ្តល់ប្រអប់​ខ្មៅ​ទាំងពី​ររបស់​យន្តហោះ​MH 17 ឲ្យ​ម៉ាឡេស៊ី​

កម្លាំង​ទាហាន​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​បាន​សម្រេច​ផ្តាល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ MH 17 ឲ្យទៅ​ភាគី​ម៉ាឡេស៊ី​វិញ​។ ការផ្តាល់​ជួន​នោះក្រោម​វត្តមានរ​បស់ មេដឹកនាំ​តំបន់ ដូណេត និង​អ្នកសារព័ត៌មាន​បរទេស​ជាច្រើន នៅវេលា​ម៉ោង​២១ យប់​ថ្ងៃ​ទី​២១​ខែកក្កដា​។ ក្រៅពី​នេះ​កម្លាំង​បះបោរ​ក៏​បាន​ប្រកាស់​ឈប់​បាញ់​ក្នុង​បរិវេណ​១០​គីឡូម៉ែត្រ​ជុំវិញ​ទីតាំង​ធ្លាក់​យន្តហោះ ដើម្បី​ផ្តាល់​ឧកាស់​ដល់​ក្រុម​អង្កេតការ​អន្តរជាតិ​ចូល​ទៅ​កាន់​ទីនោះ​ស្រាវជ្រាវ​។​

​មេដឹកនាំ​ដំបន់​ដូ​ណេតលោក Alexander Borodai បាន​និយាយ​ទៅ​កាន់​ក្រុង​អ្នកសារព័ត៌មាន​ថា​យើង​បាន​សម្រេច​ប្រគល់​ប្រអប់​ខ្មៅ​ទៅឲ្យ​អ្នកឯកទេស​ម៉ាឡេស៊ី​។ សារព័ត៌មាន ប៊ី​ប៊ីស៊ី បាន​ដកស្រង​សម្តី​អ្នកឯកទេស​ឲ្យដឹងថា ប្រអប់​ខ្មៅ​យន្តហោះ​និង​ផ្តាល់​ពេលវេលា​ច្បាស់លាស់​ពី​គ្រោះថ្នាក់​កើតឡើង និង​ទីតាំង​ពិត​ប្រាគ​ត់​មុន​ពេល​គ្រោះថ្នាក់​។ ប្រអប់​ខ្មៅ​នោះ​ក៏​បាន​ថត​សម្លេង​សន្ទនា​របស់​អ្នកបើកបរ ដោយ​សង្ឃឹម​ថា​និង​ធ្វើ​ឲ្យបាន​ច្បាស់ ពី​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​។​

​អ្នកឯកទេស​ម៉ាឡេស៊ី​បាន​បញ្ចាក់​ថា ប្រអប់​ខ្មៅ​ថ្ថិត​នៅល្អ​ដដែល​។​កាលពី​យប់​ថ្ងៃ​ទី​២១​ខែកក្កដា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បានប្រកាស់ថា ភាគី​អ៊ុយ​ក្រែន​បាន​ឯកភាព​ទៅលើ​ហេតុ​ការ​ខាង​លើ​។ មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​នៅ​ទី​ក្រុងកូឡា​ឡំ​ពួរ នាយករដ្ឋមន្ត្រី Najib Razak បាន​បញ្ចាក់​ថា តាម​កិច្ចព្រមព្រៀង​សាកសព​ជនរង្គ្រោះ​និង​ត្រូវបាន​បញ្ចូន​ទៅ​ឲ្យ​ភាគី​ប្រទេស​ហូឡង់​ដើម្បី​កំណត់សម្គា​ល់ ចំណែក​ម៉ាឡេស៊ី​ទទួល​នៅ​ប្រអប់​ខ្មៅ​។

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ កក្កដា ពី​ទីក្រុង​ភូ​ត្រា​ចា​យ៉ាថា លោក​បាន​យល់ព្រម​បង្កើត នូវ​កិច្ចព្រមព្រៀង​លើ ៣​ចំណុច សំខាន់ៗ ជា មួយ​នឹង​លោក អា​ឡិច​ហ្សាន​ដឺ មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​ទីក្រុង​ដូណេត​ក៍ ភាគ​ខាង កើត​អ៊ុយ​ក្រែ​នហើយ ដើម្បី​សម្រួល​ដល់​ការប្រមូល​យក​សព​ចំនួន ២៨២​នាក់ ដែល​នៅសល់ ទៅ​ស្វែងរក​អត្តសញ្ញាណ​, ការ ស៊ើបអង្កេត​រក​មូលហេតុ នៃ​ការធ្លាក់​យន្តហោះ​, និង ជាពិសេស​នោះ គឺ​ការប្រគល់​ប្រអប់​ខ្មៅ ចំនួន​ពីរ របស់​យន្តហោះ មក​ឲ្យ​ម៉ាឡេស៊ី​វិញ ។​

​ចំពោះ​កិច្ចព្រមព្រៀង ចុងក្រោយ​នោះ គឺ​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ស៊ើបអង្កេត ឯករាជ្យ​របស់​អន្តរ ជាតិ ចូល​ទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​ការពិត នៃ​ការធ្លាក់​របស់​យន្តហោះ​នោះ​។ លោក ណា​ជីប សង្កត់ធ្ងន់​ថា ដើម្បីឲ្យ​កិច្ចព្រមព្រៀង​ខាងលើនេះ អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន និង ការគោរព​គ្នា​នោះ ភាគី​ទាំងអស់​ត្រូវតែ​ធ្វើ​ការងារ​ជាមួយគ្នា​ជាប់​ជានិច្ច ។ គួរបញ្ជាក់​ថា ការទទួល​បាន​ប្រអប់​ខ្មៅ​របស់​យន្តហោះ គឺជា​ជំហាន​វិជ្ជមាន​មួយ​ថ្មី​ទៀត​ដើម្បី ឲ្យ​ក្រុម ស៊ើបអង្កេត​បានដឹងថា តើ​មានរឿង​អ្វី​កើតឡើង​ខ្លះ​មុននឹង​យន្តហោះ​ធ្លាក់ ជាពិសេស​នោះ គឺ​សម្តី​របស់ ពី​ឡុត ដែល​បញ្ជា​លើ​យន្តហោះ​នោះ​ផ្ទាល់ ។​

​ជើងហោះហើរ MH17 បាន ធ្លាក់​កាលពី​ថ្ងៃ​ទី​១៧ ខែ កក្កដា នៅពេល​ដែល​កំពុង​ធ្វើដំណើ​រ ពី​ទីក្រុង​អាំ​ស្ទើ​ដាំ ប្រទេស​ហូ​ល្លង់ ទៅ​កាន់​ទី​ក្រុងកូឡា​ឡាំ​ពួរ ហើយ​វា​បាន​បណ្តាល​ឲ្យ មនុស្ស​ជិះ​នៅ​លើ​នោះ​ទាំងអស់ ២៩៨​នាក់​ស្លាប់ ។ តាម​កម្រោង​សាកសព​ជនរង្គោះ​ទាំង ២៨២​ត្រូវបាន​គេ​រកឃើញ​ហើយ​បញ្ចូនទៅ​កាន់​ទីគ្រុង​ដូណេត ក្រោយមក​ក៏​បញ្ចូន​តាម​រថភ្លើង​ទៅ​កាន់​ទីក្រុង Kharkov រួច​បញ្ចូនទៅ​កាន់​ទីក្រុង អាម​ស្ទី​ដាម​ប្រទេស​ហូ​ឡង់​។

​ជើងហោះហើរ MH17 របស់​ម៉ាឡេស៊ី​អ៊ែ​ឡាញ​ចាក​ចេញពី​ទីក្រុង អាម​ស្ទើ​ដាម​ទៅ​កាន់​ទី​ក្រុងកូឡា​ឡំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​ក៏​រង​ការបាញ់​ទម្លាក់​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ទី​១៧​ខែកក្កដា បណ្តាលឲ្យ​មនុស្ស​ទាំង​២៩៨​នាក់​ស្លាប់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ហូឡង់​ដល់ទៅ​១៩៣​នាក់​។ នៅពេល​នេះ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​កម្លាំង​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​ពី​ការបាញ់​ទម្លាក់​យន្តហោះ​ខាងលើ​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា បាន​អនុម័ត​ទៅ​លើ​សេចក្តីសម្រេច​ដែល​ស្នើឡើង​ដោយ​ប្រទេស​អូស្ត្រាលី ដោយ​ក្នុង​នោះ​ផ្លាស់ប្តូរ​ពាក់​ពី​ការបាញ់​ទម្លាក់​យន្តហោះ​ទៅ​ជា​ការធ្លាក់​យន្តហោះ​វិញ​៕​
Pro-Russian separatist shows MH17 black box

មតិយោបល់