ព័ត៌មានជាតិ

ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ទំនាក់​ទំនង​របស់​អ្នក​គឺ​ជា​ស្នេហា ?

ពេល​ខ្លះ​យើង​មិន​អាច​មើល​ដឹង​ថា ទំនាក់​ទំនង​រវាង​មនុស្ស​ពីរ​នាក់​វា​រឿង​សា​មញ្ញា ឬ​យ៉ាង​ណា​នោះ​ទេ។ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និត​នឹង​គ្នា​តែ​ត្រឹម​ជា​​មិត្ត​​ភាព​ប៉ុណ្ណោះ។ កត្តា​ទាំង​នេះ​ហើយ ដែល​អ្នក​ត្រូវ​ចេះ​សង្កេត​មើល​សកម្មភាព​ដោយ​ខ្លួន​ឯង ដើម្បី​ដឹង​ថា​អ្នក​ពិត​ជា​មាន​ស្នេហា​ជា​មួយ​គេ​ពិត​ប្រា​ដក ឬ​យ៉ាង​ណា។
ពេល​ខ្លះ​យើង​មិន​អាច​មើល​ដឹង​ថា ទំនាក់​ទំនង​រវាង​មនុស្ស​ពីរ​នាក់​វា​រឿង​សា​មញ្ញា ឬ​យ៉ាង​ណា​នោះ​ទេ។ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និត​នឹង​គ្នា​តែ​ត្រឹម​ជា​​មិត្ត​​ភាព​ប៉ុណ្ណោះ។ កត្តា​ទាំង​នេះ​ហើយ ដែល​អ្នក​ត្រូវ​ចេះ​សង្កេត​មើល​សកម្មភាព​ដោយ​ខ្លួន​ឯង ដើម្បី​ដឹង​ថា​អ្នក​ពិត​ជា​មាន​ស្នេហា​ជា​មួយ​គេ​ពិត​ប្រា​ដក ឬ​យ៉ាង​ណា។
ជឿទុកចិត្តអារម្មណ៍ខ្លួនឯង
ចូរ​គិត​ពី​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ តើ​អ្នក​គ្រាន់​តែ​ចង់​ទាក់​ទង​ដើម្បី​ប្រយោជន៍ ឬ​កំពុង​តែ​ស្វែង​រក​ក្តី​ស្រឡាញ់​ពិត? ត្រូវ​ប្រាដក​ជា​មួយ​នឹង​អ្វី ដែល​អ្នក​ចង់​បាន, ការ​ចង់​ចាំ, និង​ការ​រស់​នៅ​ជា​មួយ​នឹង​ដៃ​គូរ​របស់​អ្នក​ដោយ​គ្មាន​គំនិត​ផ្លាស់​ប្តូរ។ បិទ​ភ្នែក​របស់​អ្នក ហើយ​គិត​អំពី​ទំនាក់​ទំនង ថា​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ម៉េច​នៅ​ក្នុង​ខ្លួន? តើ​អ្នក​មាន​ការ​ព្រួបារម្ភ ឬ​ព្រងើយ​កណ្តើយ​ចំពោះ​ទំនាក់​ទំនង​មួយ​នេះ? អារម្មណ៍​ទាំង​នេះ​គឺ​ជា​មគ្គុទេស​ដ៏ល្អ ដើម្បី​ឲ្យអ្នក​ដឹង​ពីអារម្មណ៍​ខ្លួន​ឯង។

នៅ​ពេល​ដៃ​គូ​របស់​ឃ្លាតឆ្ងាយ
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដៃគូឆ្លាតឆ្ងាយ? តើ​អ្នក​បន់​ឲ្យ​តែ​គេ​ត្រលប់​មក​ផ្ទះ​វិញ​ឆាប់ៗ​មែន​ដែ​ទេ? ប្រសិន​បើ​ចម្លើយ​ឆ្លើយ​ថា​អ្នក​ពិតជា​ត្រូវ​ការ​រូបគេគ្រប់​ពេល មាន​ន័យ​ថា​អ្នក​កំពុង​តែ​មាន​ចិត្ត​ស្រឡាញ់​គេ​ហើយ។

និយាយរឿងប្រាប់ដៃទាំងអស់ ដោយស្មោះ
តើ​អ្នក​តែង​តែ​និយាយ​ដោយ​ស្មោះ និង​បើក​ចំហ​ជា​មួយ​គ្នា? តើ​អ្នក​និយាយ​អ្វីៗទាំង​អស់ មិន​ថា​រឿងផ្ទាល់​ខ្លួនរបស់​អ្នក​មែន ឬ? ប្រសិន​បើ​អ្នក​ធ្វើ​បែប​នេះ​វា​ប្រាដក​ណាស់​ថា​អ្នក​កំពុង​តែ​គិត​លើ​រូប​គេ។ ប្រសិន​បើ​អ្នក​មិន​បាន​គិត និង​ធ្វើ​រឿង​បែប​នេះ​ទេ មាន​ន័យ​ថា​ទំនាក់​ទំនង​របស់​អ្នក​មិន​ពិត​ប្រាដក​ឡើយ។

សប្បាយចិត្តពេលនៅជាមួយគេ
ពេលនៅជាមួយគ្នាអ្នកមានអារម្មណ៍ថាចេះតែសប្បាយរីករាយ ហើយ​បើ​មាន​អ្វី​បន្តិច​បន្តួច​ក៏​គិត​ដល់​គេ​ដែនោះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​គេ​ហើយ។

សង្កេតមើលជីវិតខ្លួនឯង
ប្រសិនបើអ្នកទាំងពីរចេះ​ផ្តល់​តម្លៃ​ដល់​គ្នាទៅវិញទៅមក ហើយ​ធ្វើកិច្ចបាន​ល្អ​ប្រសើរ​ជាង​ពេល​នៅ​តែ​ឯង បង្ហាញ​ថា​នោះ​ជា​ស្នេហា​ពិត​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឃើញ​ថា​ជីវិត​របស់​អ្នក​ធ្វើ​អ្វី​ក៏​មាន​ភាព​ងាយ​ស្រួល​ដោយ​គ្មាន​ការ​រំខាន​ពី​មនុស្ស​ម្នាក់​នោះ បាន​ន័យ​ថា​ទំនាក់ទំនង​របស់​អ្នក​មិន​មែនជាការ​ពិត​នោះទេ៕
13934772041
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង​

មតិយោបល់