កីឡាករ Cristiano Ronaldo បានបដិសេធ ជាមួយនឹងការបរាជ័យនៅ 2014 World Cup ដែលធ្វើឲ្យខ្លួនមានអារម្មណ៍មិនមូល សម្រាប់ការចាប់ផ្តើមលេង រដូវកាលថ្មី សម្រាប់ក្លិប Real Madrid ។
ម្ចាស់ពានរង្វាន់ 2013 Ballon d’Or បានបង្ហាញថាគាត់មានបញ្ហា ដោយសារតែរបួសក្បាលជង្គង់ ខាងឆ្វេង ដែលមិនអាចធ្វើឲ្យ ព័រទុហ្គាល ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។
តែទោះជាយ៉ាងណា កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានវិលត្រឡប់មកវិញជាមួយនឹងកាយសម្បទារឹងមាំ ដោយត្រៀមខ្លួនផ្តោតលេង នៅ Real Madrid និងធ្វើយ៉ាងណាអាចលើកពាន Copa del Rey និង Champions League ។
កីឡាករ Ronaldo បាននិយាយថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយពេលនេះរបួសខ្ញុំបានជាសះស្បើយ និងល្អថែមទៀតផង”។
អតីតកីឡាករបិសាចក្រហម បានបន្តថា “ក្លិប Real Madrid នឹងមានឱកាសលើកពាន ពី ៥ ទៅ ៦ ពាន ក្នុងឆ្នាំនេះ ដូច្នេះវាអស្ចារ្យ ណាស់ ដោយខ្ញុំកំពុងផ្តោតលើវាយ៉ាងប្រាកដ។ ម្យ៉ាងវិញទៀតខ្ញុំបានត្រៀមខ្លួន រួចរាល់ ១០០ ភាគរយ និងចង់ប្រកាន់ភ្ជាប់វារហូតដល់បញ្ចប់អាជីព”៕
មតិយោបល់