ព័ត៌មានជាតិ

iPhone 6 ត្រូវបាន​ក្រុមហ៊ុន​ជាង ៣០ បញ្ជា​ទិញ​ទុកជាមុន​

​ប្រហែលជា ២​ខែ​ទៀត iPhone 6 ត្រូវបាន​គេ​រំពឹងថា នឹង​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ បើទោះបីជា​កន្លង​មក​ព័ត៌មាន​លេចឮ​គ្រាន់តែ​ជា​ព័ត៌មាន​ចចាមអារ៉ាម​ក្ដី ប៉ុន្តែ​ជា​ទូទៅ​រាល់ពេល​បង្ហាញ iPhone ជំនាន់​ថ្មី Apple តែង​ជ្រើសរើស​យក​ខែ​កញ្ញា​។​

​រយៈពេល​នៃ​ការចេញលក់​ហាក់ដូចជា​នៅ​វែងឆ្ងាយ ប៉ុន្តែ​ថ្មីៗ​នេះ សារព័ត៌មាន WSJ បាន​ចេញផ្សាយ​ថា ក្រុមហ៊ុន​ប្រមាណ​ជាង ៣០ បាន​ធ្វើ​ការបញ្ជាទិញ​ទុកជា​មុន​ពី​ក្រុមហ៊ុន Apple នូវ iPhone 6 ដើម្បី​តម្រូវ​សម្រាប់​អតិថិជន​របស់​ពួកគេ​។​
​ប្រភព​ខាងលើ​បានបញ្ជាក់​ថា iPhone ថ្មី​នេះ អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​មុន ព្រោះថា វា​មាន​អេក្រង់​ធំ​ជាង​មុន ហើយ​ជាពិសេស​គឺ Apple បាន​បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែមទៀត​៕​
iphone-6-concept-render-640x353

មតិយោបល់