ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្រ​រកឃើញ អង់​ហ្ស៊ី​ម​លើកដំបូង​លុប​បំបាត់​ជំងឺ​អេដស៍​ពី​កោសិកា​ស្ទើតែ ១០០ ភាគរយ​

នៅពេល​ដែល​មា​ផ្ទុក​មេរោគ​អេដស៍ កោសិកា​មនុស្ស​វា​មិន​នៅ​ស្ថិតស្ថេរ​រហូត​នោះទេ ។​
​មេរោគ​អេដស៍ ជាធម្មតា ឲ្យតែ​ចូល​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​នឹង​ចូលខ្លួន​ទៅ​បណ្តុំ​ពន្ធុ ជា​អចិន្ទ្រៃយ៍​របស់​មនុស្ស ជាពិសេស DNA របស់​ជនរងគ្រោះ ដែល​ធ្វើឲ្យ​ជនរងគ្រោះ​ត្រូវ​បង្ខំ​ប្រើប្រាស់ ការព្យាបាល​តាម​វេជ្ជសាស្ត្រ ពេញ​មួយ​ជីវិត​របស់​ពួកគេ​។​
HIV
​ប៉ុន្តែ​ឥឡូវនេះ ជា​លើកដំបូង ក្រុម​អ្នកស្រាវជ្រាវ នៅ Philadelphia បាន​ស្វែងរក​ឃើញ​វិធី ដើម្បី​លុបបំបាត់​មេរោគ​អេដស៍​ទាំងស្រុង ពី​កោសិកា​របស់​មនុស្ស​។​
​ក្រុម​អ្នកស្រាវជ្រាវ Temple University School of Medicine បាន​និយាយថា នេះ​គឺជា​ការទម្លាយ​ភាព​ទល់​ច្រក​មួយ ដែល​ទទួលបាន​ជោគជ័យ​ជា​លើកដំបូង ដែល​លុបបំបាត់​មេរោគ​អេដស៍ HIV-1 ពី​កោសិកា​របស់​មនុស្ស និង អាច​ជា​ការព្យាបាល សម្រាប់​មេរោគ​ដែល​មិន​ទាន់​ឃើញច្បាស់​ផ្សេងទៀត​។​
​វេជ្ជៈបណ្ឌិត Kamel Khalili បានឲ្យដឹងថា “​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ លើផ្លូវ​ឆ្ពោះទៅ រក​ការព្យាបាល មួយ ដែល​អចិន្ទ្រៃយ៍ សម្រាប់​អ្នកមាន​ជំងឺអេដស៍​។ វា​ជា​ការរកឃើញ​ដ៏​រំភើប​មួយ តែ​វា​មិនទាន់​ត្រៀម​ជា​ស្រេច​ចូល​ទៅ​កាន់ គ្លីនិក​នោះ​ទេ ” ។​
​នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​ដោយ នីតិវិធី​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ជាតិ លោក Kamel Khalili និង ក្រុមការងារ បាន​បង្ហាញ​នូវ​វិធី​បង្កើត ម៉ូលេគុល ដើម្បី​លុបបំបាត់ HIV-1 ចេញពី DNA ។​

​នៅពេល​ដែល​ដាក់ពង្រាយ ការរួម​បញ្ចូល​គ្នា នៃ​អង់ស៊ីម DNA ដោយ​ត្រូវ​បាន​គេ​ហៅថា Nuclease (​ដែល​អាច​ញែក​ចេញ​) និង ជា​គោលដៅ​ធ្វើឲ្យ​កឿង នៃ RNA ដែល​មគ្គុទេសក៍ ហៅថា RNA (gRNA) ប្រមាញ់ ចេញពី​បណ្តុំ​ពន្ធុ និង លុបចោល HIV-1 DNA ។ ក្រោយ​ពី​នេះ ហ្សែ​ន​នៃ​កោសិកា បាន​មក​ជួស​ជុស ចំណុច​ដែល មេរោគ​អេដស៍ កាន់កាប់ និង​ផ្សារភ្ជាប់​នូវ​អ្វី​ដែល​បាន​បាត់បង់ ហើយ​បណ្តុំ​ពន្ធុ ឬ​ភាពស៊ាំ​នឹង​វិលត្រឡប់​មក​វិញ ជា​លទ្ធផល​មេរោគ​លែង​មាន​នៅក្នុង​កោសិកា​ទៀតហើយ​។​

​នៅ​ទូទាំង​ពិភពលោក​មនុស្ស​ជាង ៣៣ លាន​នាក់ បាន​កើត​ជំងឺអេដស៍ ក្នុងនោះ សហរដ្ឋអាមេរិក ចំនួន ១​លាន​នាក់ ។​
​ជា​រៀងរាល់ឆ្នាំ ជនជាតិ​អាមេរិក ៥ ម៉ឺន​នាក់ កើត​ជំងឺអេដស៍ នេះ​បើ​យោងតាម មជ្ឈមណ្ឌល​ការពារ​ជំងឺ របស់​អាមេរិក ។
​សម្រាប់​ចក្រភព​អង់គ្លេស មនុស្ស ១ សែន​នាក់ បាន​រស់នៅ​ជាមួយ​នឹង មេរោគ​អេដស៍ ដែល​ជា​ទិន្នន័យ​បង្ហាញ​ក្នុង​ឆ្នាំ ២០១៣ ។​
​បើទោះបីជា​មាន​ថ្នាំ ពន្យា​ជីវិត ដែល​បាន​ការពា​រលើ HIV-1 តែ​វា​បាន​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍ លើ​ពិភពលោក ក្នុ​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ​នេះ ទទួល​ភាព​ប៉ះពាល់​យ៉ាងខ្លាំង ដែល​រំខាន​ដល់​ការព្យាបាល​។​

​លោក Kamel Khalili បាន​ឲ្យដឹង​បន្ត​ទៀត​ថា ជាធម្មតា ឆ្លើយតប​នឹង​អ្នកជំងឺ HIV-1 វា​បាន​ធ្វើឲ្យ​មនុស្ស​ចាស់ជាង​វ័យ ការចុះ​ខ្សោយ​នៃ​សាច់ដុំ​បេះដូង ជំងឺ​ឆ្អឹង និង បញ្ហា​តំរង់​នោម ជាដើម​។ លោក​បាន​បន្ថែម​ជា​ចុង​ក្រោយ​ទៀត​ថា អង់​ហ្ស៊ី​ម ដែល​យក​មក​ប្រើប្រាស់​លើ​ការ​កាត់ផ្តាច់ ជំងឺអេដស៍​នេះ គឺ​គេ​ឲ្យឈ្មោះ​ថា “Cas9” ប្រើ​វា​ដើម្បី​លុប​មេរោគ​អេដស៍​ពី​កោសិកា មនុស្ស ដែល​មាន​ប្រសិទ្ធភាព ប្រហែល ៩៧ ភាគរយ​៕

ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់