ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រុមគ្រូពេទ្យ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានចុះចាក់វ៉ាក់ប្រឆាំងនិងមេរោគកូវីដ-១៩ជូដល់ក្រុមគ្រួសារនគរបាលខេត្តកណ្តាល ព្រះសង្ឃ ប្រជាពលរដ្ឋ ប្រភេទស៊ីណូហ្វាម ដូសទី២ នៅទីបញ្ជាការវរ:នគរបាលការពារព្រំដែនលេខ៦០៥ស្ថិតនៅស្រុកកោះធំខេត្តកណ្តាល។
ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដឹកនាំ ដោយលោកវរសេនីយ៍ឯក ម៉ឺង ម៉េងហាន មេបញ្ជាការរង និងជានាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការសម្របសម្រួលនិងសហការល្អពីថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាល៦០៥ និងអាជ្ញាធរដែនដីផងដែរ។
យោងតាម ការបញ្ជាក់ពីក្រុមការងារចាក់វ៉ាក់សាំងបានឱ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនក្រុមគ្រួសារនគរបាលខេត្តកណ្តាល ព្រះសង្ឃ និងប្រជា ពលរដ្ឋ នៅទីបញ្ជាការវរ:នគរបាលការពារព្រំដែនលេខ៦០៥ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល បានមកទទួលការចាក់វ៉ាក់សាំង ដូសទី២ ប្រភេទ (ស៊ីណូហ្វាម) បានចំនួន ៨៨២ នាក់ ៕

មតិយោបល់