ព័ត៌មានជាតិ

Chrysler ប្រមូល​រថយន្ត​ជិត ៨០​ម៉ឺន​គ្រឿង​មក​ជួស​ផុល បញ្ហា​ប្រអប់​បញ្ឆេះ​

​ក្រុមហ៊ុន​ផលិត​រថយន្ត Chrysler នៅ​ថ្ងៃ​អង្គារ បាន​ថ្លែងឲ្យដឹងថា ខ្លួន​នឹង​ធ្វើ​ការប្រមូល​រថយន្ត​ប្រមាណ​ជាង ៧៩២.៣០០​គ្រឿង ដើម្បី​ធ្វើ​ការជួសជុល​ទៅលើ​ប្រអប់​បញ្ឆេះ ពោល​គឺ​បញ្ហា​ដូចគ្នា​ទៅ​នឹង General Motors​។​

​រថយន្ត​ដែល​ត្រូវ​ប៉ះពាល់​នោះ​រួមាន​ម៉ូដែ​ល Jeep Commander ផលិត​សម្រាប់​ឆ្នាំ 2006-2007 និង​ម៉ូ​ដែល Jeep Grand Cherokee SUVs ផលិត​ឡើង​សម្រាប់​ឆ្នាំ 2005-2007​។​

​ក្រុមហ៊ុន Chrysler បាន​ទទួលដំណឹង​ពី​បញ្ហា​នេះ តាំងពី​ខែ​មិថុនា​មក​ម្ល៉េះ ដោយសារតែ​មាន​របាយ​ការណ៍​បញ្ជាក់​ពី ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល​ជាតិ ថា​រថយន្ត​ខាងលើ​គឺ​មាន​បញ្ហា​ប្រអប់​បញ្ឆេះ ហើយ​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់ថា បញ្ហា​នេះ​មិនបាន​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ឡើយ​៕​
Chrysler

មតិយោបល់