ព័ត៌មានជាតិ

បុរសជនជាតិអាឡឺម៉ង់ជិះម៉ូតូអាត្រៃ បុកម៉ូតូអ្នកគ្រូបង្រៀន រងរបួសធ្ងន់!

តាកែវ: នៅថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥០នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៨០-៨១ ក្នុងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។

ម៉ូតូធំម៉ាកហុងដា Degree C250 (ប្រភេទអាត្រៃ) ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ1GU-2108 បើកបរដោយឈ្មោះ ហាស្វនើ ឡាយអិនហាត (HAFNER LEONHARD) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិអាឡឺម៉ង់ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1N-3065 បើកបរដោយឈ្មោះ សន គឹមស្រ៊ុន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន នៅភូមិប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយមកសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់