ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ វាយបណ្ដាលអោយរង់របួសយ៉ាងដំណំ បន្ទាប់ពីធ្វើសកម្មភាពចូលទៅក្នុងធានាគារ Hong leong តែ មិនបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ និង១០នាទីយប់ឈានចូល ថ្ងៃទី ២៤ កក្កដា ២០១៤ នៅចំណុច Hong leong តាមផ្លូវលេខ៥១កែងនិងផ្លូវលេខ ២១៤ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ប្រភព័ត៌មានពីបុរសសន្តិសុខធានាគារ Hong leong បានឱ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានកំពុងយាមនៅមុខធានាគារ ស្រាប់តែរូបគាត់បានឃើញ ជនសង្ស័យម្នាក់ មានឈ្មោះ យឹម សុគន់ អាយុ២៥ មានមុខរបរមិនច្បាស់លាស់ ស្នាក់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ឡើងនៅលើដើមស្វាយ១ដើមដែលនៅជាប់ធានាគារ រួចធ្វើសកម្មភាពផ្លោះចូលរបង ធានាគារខាងលើ ខណៈរូបគាត់ឃើញនោះ ក៍បានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាបលរដ្ឋមកជួយអន្តរាគនម៍ ព័ទ្ធចាប់បានជនសង្ស័យដាក់មួយដៃមួយជើងរង់របួសយ៉ាងដំណំ ហើយបុរសសន្តិសុខធានាគារ Hong leong បានបន្តប្រាប់ទៀតថា ធានាគារពីម្សិលមិន ទើបតែបាត់ម៉ូតូ ស្កបពីរ មួយគ្រឿង ផង ហើយ ថ្ងៃនេះក៍ឃើញជនសង្ស័យតែម្ដង ។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងរាំង រង់ចាំធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
មតិយោបល់