ព័ត៌មានជាតិ

Gareth Bale មាន​គោលដៅ​ខ្ពស់​ដើម្បី​ការពារ​ពាន និង​លើក​ពាន​ឲ្យ Real Madrid

អេស្ប៉ាញ៖​ខ្សែបម្រើ​ស្លាបរ​បស់​ក្លិប Real Madrid កីឡាករ Gareth Bale បាន​និយាយថា ក្លិប​យក្ស​អេ​ស្ប៉ា​ញ បាន​កំណត់​ទិសដៅ​របស់​ខ្លួន មិន​ក្រៅពី​អ្វី យុទ្ធនាការ ដើម្បី​ដណ្តើមពាន និង​ការពារ​ពាន សម្រាប់​រដូវ​កាល ២០១៤ និង ២០១៥ ខាងមុខនេះ​។​

​កីឡាករ​សញ្ជាតិ​វែល​រូបនេះ បាន​បំបែក​កំណត់ត្រា​ពិភពលោក ក្នុង​តម្លៃ​ខ្លួន ៨៦ លាន​ផោន កាល​ពី​រដូវ​កាល​ផ្ទេរ មកពី ក្លិប​មាន់​ខ្នាយ​មាស ដោយ​ជួយ​ឲ្យ​ក្លិប​ឈ្នះ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន Copa del Rey និង ឈ្នះ Atlético de Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ Champions League ផងដែរ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កីឡាករ​សញ្ជាតិ​វែល​នេះ បាន​ត្រៀម​ខ្លួន ឲ្យ​សម​នឹង​តម្លៃ​ខ្លួន ដោយ​ត្រៀមខ្លួន​ដណ្តើមពាន La Liga ។ កីឡាករ​នេះ​បាន​បន្តទៀតថា អ្វី​ដែល​ប៉ះពាល់​ដល់​ខ្លួន នោះ​គឺ ការប្រកួត​ក្នុង​ក្រប​ខណ្ឌ Super Cup ដែល​ជួប​ជាមួយនឹង Sevilla ក្នុង​ស្រុក​កំណើត​របស់​ខ្លួន តែ​សង្ឈឹមថា​នឹង​អាច​ធ្វើ​ការងារ​នេះ ដោយ​អាច​ទទួលបាន​ពាន​ផងដែរ​៕​
Gareth Bale

មតិយោបល់